ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ទៀន៥ ធូប៥ ដែលគេនិយមរៀបចំទទួលទេវតាឆ្នាំថ្មី មានអត្ថន័យដូចម្ដេច?
14, Apr 2023 , 8:32 am        
រូបភាព
ដោយ:
នាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋតែងតែនាំគ្នាទិញ ឬអ្នកខ្លះធ្វើទៀន៥ ធូប៥ ដើម្បីរៀបចំទទួលទេវតា។ បើតាមលោក វាយ វិបុល ឧទ្ទេសាចារ្យ ទៀន៥ ធូប៥នេះ មានអត្ថន័យច្រើនយ៉ាង ពោលគឺបើគេនិយាយពីព្រះពុទ្ធ មានន័យថា តំណាងឱ្យព្រះពុទ្ធ ៥អង្គ ហើយនិយាយពីព្រហ្មញ្ញសាសនា គឺគេគោរពគ្រូបាអាចារ្យទាំង៥។

លោក វាយ វិបុល ឧទ្ទេសាចារ្យ បានប្រាប់សារព័ត៌មានឌីធីថលថ្មីៗថា ទៀន ៥ ធូប៥ គេរៀបចំដើម្បីបូជាដល់ទេវតា។ បើសំដៅដល់ព្រះពុទ្ធមាន ៥អង្គ គឺព្រះពុទ្ធកក្កុសន្ធោ ព្រះពុទ្ធកោនាគមនោ ព្រះពុទ្ធកស្សបោ ព្រះពុទ្ធសមណៈគោតម និងព្រះសិអារ្យមេត្រី។ បើនិយាយពីសីលមាន៥ ក្នុងនោះមានហិរិឱត្តប្បៈ ជាសេចក្ដីខ្លាចបាប និងសេចក្ដីខ្មាសបាប ដែលជាធម៌របស់ទេវតា។
 
ដើម្បីយល់កាន់តែច្បាស់ សូមអញ្ជើញលោកអ្នកនាងស្ដាប់លោក វាយ វិបុល ឧទ្ទេសាចារ្យ ពន្យល់ដូចតទៅ៖
 
 

© រក្សាសិទ្ធិដោយ thmeythmey.com