ជាតិ
សង្រ្កាន្តឆ្នាំថ្មី
សម្តេច ទៀ បាញ់៖ យើងបង្ហាញឱ្យមិត្តភក្តិនៅបរទេសឃើញថា ព្រឹត្តិការណ៍អ្វីក៏យើងអាចរៀបចំបានដែរ
13, Apr 2023 , 6:06 pm        
រូបភាព
សម្តេច ទៀ បាញ់ ថ្លែងប្រាប់ក្រុមការងារសារព័ត៌មានថ្មីៗ នាបរិវេណប្រាសាទអង្គរវត្ត។ រូបថត អ៊ូ សុខមាន
សម្តេច ទៀ បាញ់ ថ្លែងប្រាប់ក្រុមការងារសារព័ត៌មានថ្មីៗ នាបរិវេណប្រាសាទអង្គរវត្ត។ រូបថត អ៊ូ សុខមាន
សម្តេចឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ (CAMSOC) បានគូសបញ្ជាក់ពីដំណើររៀបចំទៅយ៉ាងរលូននៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣។

 
«យើងមានភាពរីករាយ ព្រោះការរៀបចំរីកចម្រើនឡើងតាមលំដាប់លំដោយជាបន្តបន្ទាប់»។ សម្តេច ទៀ បាញ់ បានអះអាងបែបនេះ ប្រាប់ក្រុមការងារសារព័ត៌មានថ្មីៗ នាអំឡុងពេលដែលសម្តេចចុះពិនិត្យមើលការត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនាអំឡុងនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។
 
ទាក់ទងនឹងការបត់បេះដូង រហូតឈានដល់ការបំបែកឯតទគ្គកម្មពិភពលោក សម្តេចបានលើកឡើងពីកត្តាឯកភាពជាតិ សុខសន្តិភាពនៅក្នុងប្រទេស ក្រោយជាតិសាសន៍នេះ ធ្លាប់រងទុក្ខវេទនាយ៉ាងអនែកពីអតីតកាល។
 
សម្តេច ទៀ បាញ់ បានបន្ថែមថា៖ «ពេលនេះយើងអាចធ្វើអ្វីបានគ្រប់យ៉ាងទាំងអស់ [..] នេះជាការបញ្ជាក់ជូនមិត្តភក្តិទាំងឡាយនៅឯបរទេសផងដែរ ថា កម្ពុជាមានសុខសន្តិភាព យើងរៀបចំអ្វី ព្រឹត្តិការណ៍អ្វី ក៏យើងអាចរៀបចំបាន និងលើកកម្ពស់ជាបន្តបន្ទាប់»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com