ជាតិ
សម្ដេច ហ៊ុន សែន ចោទសួរអភិបាលខេត្តកែបពីករណីបង់លុយ មុនចូលទៅខេត្ត
15, Apr 2023 , 11:02 am        
រូបភាព
សម្ដេច ហ៊ុន សែន ចោទសួរអភិបាលខេត្តពីករណីឱ្យពលរដ្ឋ ត្រូវបង់លុយ មុនចូលទៅលេងខេត្ត ។ សម្ដេច ទទួលបានព័ត៌មានពីការបង្ហោះសារលើហ្វេសប៊ុកមួយ ដែលបានរិះគន់អាជ្ញាធរខេត្តកែប លើករណីតម្រូវឱ្យពលរដ្ឋបង់លុយនេះ។



គណនីហ្វេសប៊ុកមួយ ឈ្មោះថា Samnang Nov បានបង្ហោះសារមួយ ដោយរៀបរាប់ថា ខ្លួនបានទៅលេងខេត្តព្រះសីហនុ ហើយក៏ប្ដូរចិត្តទៅលេងខេត្តកំពត និងឆ្លៀតពេលហួសទៅលេងកែប ស្រាប់តែជួបករណីអ្នកឈរយាម និងដាក់បដារបង់លុយ មុនចូលទៅលេងក្នុងខេត្តមួយនេះ។
 
« (ទីក្រុងកែប)គិតថាមិនចង់ទៅលេងកំពង់សោម ក៏ប្ដូរមកលេងកំពត ហើយក៏ឆ្លៀតពេលហួសមកលេងកែបមួយជុំ តែបែរជាត្រូវមកខកចិត្តនិងរឿងនេះ ស្រុកគេបន់អោយតែគេនាំគ្នាមកលេងអោយច្រើនតែខេត្តនេះប្លែកខុសគេ គ្រាន់តែចូលដល់ត្រូវចំណាយលុយបាត់ទៅហើយ(ជិះកាត់មិនឈប់ក៏ត្រូវបងលុយដែរ) រឿងនេះយ៉ាងមេចវិញលោកអ្នកគ្រប់គ្រងខេត្ត ជួយមើលផង តិចទៀតអស់ភ្ញៀវមកលេងខេត្តលោកទៀតតើលោកបានអ្វីអួតគេ? មានរបស់ល្អហើយមិនផ្សព្វផ្សាយបែជា មកយកលុយទាំងអស់បែបនេះ
(សួរទៅថាយកថ្លៃអនាម័យ តែកុំមើលក្រុង)។ នេះបើតាមម្ចាស់គណនីហ្វេសប៊ុកខាងលើ។
 
ដោយសារតែឃើញករណីនេះហើយ ទើបសម្ដេច ហ៊ុន សែន ចោទសួរអភិបាលខេត្ត ឱ្យមានការបកស្រាយលើករណីនេះ។ «តើរឿងនេះជាការពិតទេឯកឧត្តមអភិបាលខេត្តកែប?» ។ នេះជាសំណេររបស់សម្ដេច ហ៊ុន សែន តាមតេឡេក្រាម ។

Tag:
 ហ៊ុន សែន
  នយោបាយ
  សង្ក្រន្ត
  ចូលឆ្នាំខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com