ជាតិ
សម្ដេច ហ៊ុន សែន បញ្ជាឱ្យអភិបាលខេត្តកែប បញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុនទារភាស៊ី ពីពលរដ្ឋ
15, Apr 2023 , 11:23 am        
រូបភាព
សម្ដេច ហ៊ុន សែន បញ្ជាឱ្យអភិបាលខេត្ត សហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធលុបចោលទាំងស្រុង នូវកិច្ចសន្យាជាមួយក្រុមហ៊ុនឯកជន ក្នុងការទារភាស៊ីពីពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ និងចូលកម្សាន្តក្នុងខេត្តមួយនេះ។



«វាមិនមែនជារឿងវៃឆ្លាតទេ វាជារឿងឆោតមួយសម្រាប់ខេត្តកែបខ្លួនឯង ហើយក៏ជាអំពើឆោតល្ងង់នៃស្ថាប័នដែលអនុញ្ញាតឱ្យ(ក្រុមហ៊ុនឯកជនទារភាស៊ី) ធ្វើបែបនេះ។ ខ្ញុំបញ្ជារដាច់ណាត់ គឺមិនឱ្យយកមានការយកប្រាក់ប្រជាជនទេ ហើយបើលោកឯង(អភិបាលខេត្តកែប)យកប្រជាជនទៅលេងនៅកន្លែងនោះ លោកឯងនឹងចំណេញជាង។ ខ្ញុំមិននឹកស្មានថា អភិបាលខេត្តល្ងង់ ដល់ថ្នាក់ប៉ុណ្ណឹងទេ»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា សម្ដេច មិនបានដឹងព័ត៌មាននេះទេ ។
 
ប្រមុខរដ្ឋាភិបាល ទើបទទួលបានព័ត៌មានពីការទារភាស៊ី ពីសំណាក់ពលរដ្ឋដែលបានប្រតិកម្មលើបណ្ដាញសង្គមហ្វេសប៊ុក។
 
អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បានបកស្រាយប្រាប់សម្ដេច ហ៊ុន សែន ថា លោក បានឱ្យក្រុមហ៊ុនវិនិយោគបញ្ឈប់ការយកភាស៊ីទៀតហើយ ចាប់ពីថ្ងៃទី១៥ មេសា។ ការឆ្លើយតបនេះ ក្រោយពេលសម្ដេច ហ៊ុន សែន ប្រតិកម្មលើការយកលុយពីពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ និងចូលកម្សាន្តក្នុងខេត្តមួយនេះ។
 
«រដ្ឋបាលខេត្តកែបណែនាំក្រុមវិនិយោគបញ្ឈប់មិនអោយយកថ្លៃភាស៊ីឡើយ ហើយរដ្ឋបាលខេត្តនឹងធ្វើកិច្ចការនេះបន្តទៀតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីជូនបងប្អូនភ្ញៀវទេសចរមកលេងកម្សាន្តដោយសេរីនៅខេត្តកែប ក្រោមដំបូលសន្តិភាពសម្ដេច» ។ នេះបើតាមលោក សោម ពិសិដ្ឋ៕

Tag:
 ហ៊ុន សែន
  នយោបាយ
  សង្ក្រាន្ត
  ចូលឆ្នាំខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com