កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ភ្លើងគប់ ទៅដល់បាងកក និងត្រៀមពិធីហែនៅថ្ងៃទី១៧ មេសា
16, Apr 2023 , 2:39 pm        
រូបភាព
ភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទៅដល់ក្រុងបាងកក ប្រទេសថៃ ក្រោយចាកចេញពីសិង្ហបុរីនៅថ្ងៃទី១៥ ខែមេសា។ បើគ្មានអ្វីប្រែប្រួលទេ ពិធីដង្ហែភ្លើងគប់ នឹងធ្វើឡើងនៅថ្ងៃទី១៧ ខែមេសាក្នុងក្រុងបាងកក។

នាពិធីហែនៅសិង្ហបុរី នៅព្រឹកថ្ងៃទី១៥ ខែមេសា នៅតំបន់សហគមន៍ our tampines hub មានអ្នកចូលរួមពីបណ្តាទូត មន្ត្រីក្រសួងវប្បធម៌ មន្ត្រីកីឡា រួមជាមួយអត្តពលិកសិង្ហបុរីប្រមាណ៥០០នាក់
 
ក្រោយពិធីដង្ហែនៅសឹង្ហបុរីបញ្ចប់ភ្លាម នៅល្ងាចថ្ងៃទី១៥ ខែមេសាដដែលនោះ លោក ហោ សារុន បេសកជនពិសេស តំណាងគណកម្មាធិការជាតិ CAMSOC បានដឹកនាំប្រតិភូចាកចេញពីសិង្ហបុរី ទៅកាន់ប្រទេសថៃ ដើម្បីត្រៀមរៀបចំពិធីដង្ហែភ្លើងគប់កីឡានៅក្នុងបាងកកបន្តទៀត។
 


អគ្គិជ័យកីឡា និងភ្លើងគប់ត្រូវបានរក្សាទុកនៅស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដោយមានការទទួលស្វាគមន៍ពីលោក ហ៊ុន សារឿន កអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ព្រមទាំងលោក Charoen Wattanasin និងលោក Varin Tansuphasiri អនុប្រធានគណកម្មាធិការជាតិអូឡាំពិកថៃផងដែរ។
 
បើគ្មានអ្វីប្រែប្រួលទេ ពិធីដង្ហែភ្លើងគប់នឹងធ្វើក្នុងក្រុងបាងកក នាថ្ងៃទី១៧ ខែមេសា។ 
 


ថៃ ជាប្រទេសទី៧ បន្ទាប់ពីសិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម ឥណ្ឌូណេស៊ី និងទីម័រខាងកើត ដែលត្រូវរ៉ាប់រងពិធីហែភ្លើងគប់ស៊ីហ្គេម ក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ទាំង១១ មុនបន្តទៅប្រទេសមីយ៉ាន់ម៉ា និងចុងក្រោយទៅកាន់ប្រទេសឡាវ។



ភ្លើងកប់ នឹងត្រឡប់មកកាន់ទឹកដីកម្ពុជាវិញ តាមច្រកព្រំដែនខេត្តស្ទឹងត្រែង មុនបន្តដង្ហែឆ្លងកាត់ខេត្តជាប់បឹងទន្លេសាប ហើយត្រឡប់ទៅកាន់ពហុកីឡដ្ឋានជាតិមរតដតេជោ នៅថ្ងៃទី៥ ខែឧសភា ដែលជាថ្ងៃបើកកម្មវិធីប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ផ្លូវការ៕
 
 

Tag:
 ស៊ីហ្គេម២០២៣
  ភ្លើងគប់
© រក្សាសិទ្ធិដោយ thmeythmey.com