ជាតិ
សង្គមជាតិ
បាញ់គ្នានៅពោធិ៍សែនជ័យ៖ ចោរ២នាក់ស្លាប់, ប៉ូលិសម្នាក់ត្រូវជើង
18, Apr 2023 , 12:05 pm        
រូបភាព
ក្រុមចោរមួយក្រុម ដែលមានកាំភ្លើងជាប់ខ្លួន បានចុះធ្វើសកម្មភាពលួចម៉ូតូ និងរថយន្ត នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅម៉ោងប្រមាណ១១ព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ ហើយបានបាញ់គ្នាជាមួយកម្លាំងនគរបាល ពេលកម្លាំងនគរបាលចុះទៅចាប់ពួកគេ។



លោក សាន សុខសីហា អ្នកនាំពាក្យនគរបាលភ្នំពេញ ប្រាប់សារព័ត៌មានថ្មីៗ ថា ក្រុមចោរទាំងនោះ បានបាញ់ស្រោចទៅលើកម្លាំងនគរបាលមុន ទើបកម្លាំងនគរបាល ប្រើសិទ្ធិការពារខ្លួន ដោយបានបាញ់ទៅលើពួកគេវិញ។ លោក អះអាង ក្នុងការផ្ទុះអាវុធនេះ ជនសង្ស័យ២នាក់ បានបាត់បង់ជីវិតនៅនឹងកន្លែង ឯនគរបាលម្នាក់ ត្រូវរបួសជើងម្ខាង។ 
 
លោក សាន សុខសីហា គ្រាន់តែអាចផ្តល់ព័ត៌មានបឋមយ៉ាងខ្លីសិនប៉ុណ្ណោះ ដោយព័ត៌មានផ្សេងទៀត ដូចជា ក្រុមចោរមានគ្នាប៉ុន្មាននាក់ ជាដើម លោក មិនទាន់អាចផ្តល់ឲ្យបាននោះទេ៕

Tag:
 ករណីផ្ទុះអាវុធ
© រក្សាសិទ្ធិដោយ thmeythmey.com