ជាតិ
សង្គមជាតិ
លោក ហ៊ុន ម៉ាណែត ឡើងពាក់ផ្កាយ៤
20, Apr 2023 , 12:09 pm        
រូបភាព
ក្រសួងការពារជាតិ បានរៀបចំពិធីបំពាក់ស័ក្តិជូនលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក រួមទាំងនាយទាហានផ្សេងទៀត នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ។



លោក ហ៊ុន ម៉ាណែត ដែលពីមុនពាក់ត្រឹមផ្កាយ៣ បានឡើងទទួលផ្កាយ១បន្ថែមទៀត ពីសម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការពារជាតិ ដែលធ្វើជាអធិបតីក្នុងពិធីខាងលើ។ លោក ត្រូវបានព្រះមហាក្សត្រ ដំឡើងឋានៈជានាយឧត្តមសេនីយ៍ (ផ្កាយ៤) តាមរយៈព្រះរាជក្រឹត្យ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ដោយមានការក្រាបបង្គំទូលសុំពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ 
 
តាមរយៈសារលើទំព័រហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត ដែលជាបេក្ខជននាយករដ្ឋមន្រ្តីនាពេលអនាគតរបស់គណបក្សប្រជាជនកម្ពុជា បានអរព្រះរាជគុណដល់ព្រះមហាក្សត្រ ដែលទ្រង់ដំឡើងឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ដល់លោក។ លោក ថែមទាំងអរគុណសម្តេច ហ៊ុន សែន សម្តេច ទៀ បាញ់ និងលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ដែលបានផ្តល់ការទុកចិត្ត និងការគាំទ្រដល់លោក ដើម្បីបំពេញភារកិច្ចបម្រើជាតិ៕ 
 

Tag:
 ហ៊ុន ម៉ាណែត
© រក្សាសិទ្ធិដោយ thmeythmey.com