ជាតិ
សង្គមជាតិ
ចិន៥នាក់ ជាប់ចោទពីបទបង្ខាំង និងធ្វើទារុណកម្មចិនគ្នាឯង ដើម្បីជំរិតទារប្រាក់១០លានដុល្លារ
20, Apr 2023 , 12:39 pm        
រូបភាព
អយ្យការអមតុលាការភ្នំពេញ កំពុងបើកការស៊ើបសួរលើក្រុមឧក្រិដ្ឋជនចិន៥នាក់ ដែលពាក់ព័ន្ធនឹងការបង្ខាំងជនជាតិចិនដូចគ្នា ដើម្បីជំរិតទារប្រាក់ដល់ទៅ១០លានដុល្លារ។ នេះបើតាមព័ត៌មានពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យអយ្យការអមតុលាការភ្នំពេញ។



លោក ប្លង់ សុផល ប្រាប់អ្នកកាសែតតាមបណ្តាញតេឡេក្រាម កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ថា ក្រុមឧក្រិដ្ឋជនចិនទាំង៥នាក់នោះ ត្រូវបានចោទពីបទបង្ខាំងមនុស្ស បទធ្វើទារុណកម្មដើម្បីជំរិតទាប្រាក់ និងបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។  
 
សូមរម្លឹកថា កម្លាំងសមត្ថកិច្ច បានធ្វើប្រតិបត្តិការចុះបង្ក្រាបក្រុមឧក្រិដ្ឋជនចិនខាងលើ នៅអគារ១កន្លែងក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមេសា ហើយបន្ទាប់មក បញ្ជូនពួកគេទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ 
 

Tag:
 ករណីជំរិតទារប្រាក់
© រក្សាសិទ្ធិដោយ thmeythmey.com