ជាតិ
ក្រសួងសាធារណការ កំពុងរកថវិកាទិញដើមឈើទៅដាំនៅសួនបណ្តោយផ្លូវជាតិលេខ៣​ឡើង​វិញ
21, Apr 2023 , 7:59 pm        
រូបភាព
សួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣
សួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣
ដោយ:
រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន កំពុងស្វែងរកថវិកា​ដើម្បីទិញដើមឈើ​យក​​ទៅ​ដាំនៅសួនច្បារពុះចែកទ្រូងផ្លូវតាមបណ្ដោយផ្លូវជាតិលេខ៣ឡើងវិញ បន្ទាប់​ពី​កូន​ឈើ​ដែលបានដាំកន្លងមកបានងាប់អស់ដោយ​សារខ្វះការថែទាំ និងស្រោចទឹកបានត្រឹមត្រូវ។

 
នាពេលថ្មីៗនេះ កូនឈើដែលបានដាំនៅសួនច្បារពុះចែកទ្រូងផ្លូវតាមបណ្ដោយផ្លូវជាតិ លេខ៣ ខ្វះការថែទាំ និងស្រោចទឹកត្រឹមត្រូវ រួមផ្សំជាមួយនឹងការកើនឡើងកំដៅថ្ងៃ បាន​បណ្ដាលឱ្យដើមឈើនៅក្នុងសួរច្បារទាំងនោះ ងាប់អស់គ្មានសល់។ 
 
បច្ចុប្បន្នលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានចាត់តាំងឱ្យ ក្រុមការងារ របស់លោករកថវិកា ដើម្បីទិញកូនឈើទៅដាំនៅទីនោះ ឡើងវិញ បន្ទាប់មក​នឹងបែងចែកឱ្យអាជ្ញាធរតាមខេត្តនីមួយៗ ស្រោចទឹក និងថែទាំនៅលើដីរបស់ខ្លួនឱ្យបានល្អ ។
  

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។ រូបភាព៖ ក្រសួងសាធារណការ
 
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា៖ «ការដាំដើមឈើនៅចំពាក់កណ្ដាលផ្លូវនេះ មិនមែន ដាំ​លម្អភ្នែកនោះទេគឺដាំដើម្បីទប់ស្កាត់កុំឱ្យភ្លើងឡាន ឬរថយន្តចាំងភ្នែកពេលបើកបរ
ដូច្នេះដើមអ្វីដែលអាចជួយបាំងពន្លឺបាន នឹងត្រូវទិញយកមកដាំ។ យើងនឹងទិញដើម ឈើ​ណាដែលមានស្លឹកច្រើនអាចជួយទប់ស្កាត់ចាំងភ្នែក និងជួយកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍»។
 
សូមជម្រាបថាខេត្តដែលជាប់ជាមួយផ្លូវជាតិលេខ៣ មានរាជធានីភ្នំពេញ ខេត្តកណ្ដាល តាកែវ កំពង់ស្ពឺនិងខេត្តកំពត៕
 
 

Tag:
 ដើមឈើ
  ផ្លូវជាតិលេខ៣​
© រក្សាសិទ្ធិដោយ thmeythmey.com