ជាតិ
សេដ្ឋកិច្ច
កម្ពុជានឹង​ចូលរួមពិព័រណ៌​អាហារ និងទេសចរណ៍អន្តរជាតិនៅក្រុងវ៉ាសូវី ប្រទេសប៉ូឡូញ
21, Apr 2023 , 4:57 pm        
រូបភាព
ក្រុងវ៉ាសូវី ប្រទេសប៉ូឡូញ ត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៌អាហារអន្តរជាតិនៅពាក់កណ្តាលខែឧសភា
ក្រុងវ៉ាសូវី ប្រទេសប៉ូឡូញ ត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៌អាហារអន្តរជាតិនៅពាក់កណ្តាលខែឧសភា
ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្ដីពីការរៀបចំព្រឹត្តិការណ៍ «ពិព័រណ៍ឧស្សាហកម្មម្ហូបអាហារអន្តរជាតិលើកទី៥» (The 5th Edition of the Warsaw Food Expo-International Food Industry Fair) និង «ពិព័រណ៍ទេសចរណ៍អន្តរជាតិ លើកទី២៩» (The 29th Edition International Travel Show)ដោយព្រឹត្តិការណ៍ទាំងពីរនឹងប្រព្រឹត្តទៅ​នៅក្រុងវ៉ាសូវី ប្រទេសប៉ូឡូញ។

 
ក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលពិព័រណ៍ពាណិជ្ជកម្ម Ptak Warsaw Expo នៃប្រទេសប៉ូឡូញ តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញកម្ពុជាចូលរួមព្រឹត្តិការណ៍ពិព័រណ៍ទាំងពីរ ដោយ​​ពិព័រណ៍ឧស្សាហកម្មម្ហូបអាហារអន្តរជាតិលើកទី៥ ប្រព្រឹត្តទៅ​ពីថ្ងៃទី១៦-១៨ ខែឧសភា ដែលផ្តោតលើឧស្សាហ​កម្មម្ហូបអាហារ និងភេសជ្ជៈ។
 
រីឯពិព័រណ៍ទេសចរណ៍អន្តរជាតិ លើកទី២៩ ពីថ្ងៃទី២៣-២៥ ខែវិច្ឆិកា នឹង​ត្រូវ​រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរទេសចរណ៍ទ្វេភាគី និងជូនព័ត៌មានដល់អ្នកទេសចរណ៍ប៉ូឡូញ និងបរទេស ពីគោលដៅទេសចរណ៍ថ្មីក្នុងពិភពលោក។
 
ក្នុងនាមអ្នកសម្របសម្រួល ក្រសួងពាណិជ្ជកម្ម បាន​ដំណឹងដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស និងសាធារណៈជនទូទៅដែលមានចំណាប់អារម្មណ៍ចង់ចូលរួមស្វែងរកកាលានុវត្តភាពនាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិ ឬមានបំណងស្វែងរកដៃគូពាណិជ្ជកម្មជាអន្តរជាតិ ក្នុងព្រឹត្តិការណ៍ខាងលើ សូមទាក់ទងចុះសម្រាប់​ការតាំងពិព័រណ៌។
 
បើតាមក្រសួង អ្នក​ចាប់អារម្មណ៍ អាច​ចុះឈ្មោះចូលរួមដោយផ្ទាល់ទៅគណៈកម្មការរៀបចំពិព័រណ៍តាមរយៈលោកស្រី Ayse Abaci លេខទូរសព្ទ ៤៨-៥១៧-១៣៨៥១១ និងអ៊ីម៉ែល ឬ ទំនាក់ទំនងនាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម យ៉ាងយូរបំផុតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ហើយ​សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមន្រ្តីសម្របសម្រួលលោក សាន ភិរុណ តាមរយៈទូរស័ព្ទលេខ ០៨៩ ៩១១ ១០១ និងអ៊ីម៉ែល
 

Tag:
 សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com