ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
អ្នកនាំពាក្យ អះអាងថា បក្សភ្លើងទៀន ត្រៀមបេក្ខជនឈរឈ្មោះបោះឆ្នោតរួចហើយ
21, Apr 2023 , 5:59 pm        
រូបភាព
កិច្ចប្រជុំរបស់សមាជិកបក្សភ្លើងទៀននាពេលកន្លងមក។ រូបពីហ្វេសប៊ុកបក្សភ្លើងទៀន
កិច្ចប្រជុំរបស់សមាជិកបក្សភ្លើងទៀននាពេលកន្លងមក។ រូបពីហ្វេសប៊ុកបក្សភ្លើងទៀន
ភ្នំពេញ៖ លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្ស​ភ្លើង​ទៀន បញ្ជាក់ថា គណបក្សនេះ បានត្រៀមរៀបចំបេក្ខជន សម្រាប់ឈរឈ្មោះបោះឆ្នោតថ្នាក់ជាតិរួចហើយ ដើម្បីដាក់ទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

 
នៅថ្ងៃទៅ២៥មេសា ខាងមុននេះ គ.ជ.ប នឹងបើកឱ្យបណ្ដាបក្សនយោបាយ ចុះបញ្ជីឈ្មោះបោះឆ្នោត និងដាក់បញ្ជីបេក្ខជន សម្រាប់ឈរឈ្មោះបោះឆ្នោតថ្នាក់ជាតិនៅខែកក្កដាខាងមុន។ ការចុះបញ្ជីបក្សនិងបេក្ខជនឈរឈ្មោះនេះ គឺមានរយៈពេល១៥ថ្ងៃ ចាប់ថ្ងៃទី២៥មេសាដល់៨ឧសភា។ 
 
ទាក់ទិននឹងការចុះបញ្ជីគណបក្សនិងបេក្ខជនឈរឈ្មោះនេះ លោក គីមសួរ ភីរិទ្ធ អះអាងថា គណបក្សភ្លើងទៀន បានត្រៀមខ្លួនរួចរាល់ហើយ ប៉ុន្តែដោយសារបេក្ខជនឈរឈ្មោះមានចំនួនច្រើន គណបក្សមិនទាន់សម្រេចថា នរណា ត្រូវឈរនៅមណ្ឌលណានោះទេ។ 
 
«បេក្ខជនយើងមានច្រើន! ដូច្នេះយើងត្រូវពិចារណា មើលអ្នកមានលក្ខណសម្បត្តិគ្រាប់គ្រាន់ ហើយយើងនឹងដាក់ក្នុងពេលណាមួយបនៅចន្លោះពេល១៥ថ្ងៃខាងលើ តែយ៉ាងការដាក់បញ្ជីឈ្មោះនេះ យើងមិនប្រញាប់ឬបង្ខំពេកទេ!»។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យគណបក្សភ្លើងទៀន មកកាន់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃទៅ២១មេសានេះ។ ចំំពោះបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សភ្លើងទៀន លោក គីមសួរ ភីរិទ្ធ ពុំទាន់អាចបង្ហាញឈ្មោះបាននៅឡើយទេ៕ 

Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com