ជាតិ
​​​ន​យោ​បាយ​ជាតិ​
គណបក្សភ្លើងទៀន តែងតាំងលោក គង់ មុនីកា ជាអគ្គលេខាបក្សស្តីទី ក្រោយព្យួរតំណែងលោក លី សុធារ៉ាយុត្តិ
24, Apr 2023 , 9:22 am        
រូបភាព
លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀន ដែលត្រូវបានព្យួរតំណែង និងការងារ ។ រូបពីហ្វេសប៊ុក លោក លី សុធារ៉ាយុត្តិ
លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀន ដែលត្រូវបានព្យួរតំណែង និងការងារ ។ រូបពីហ្វេសប៊ុក លោក លី សុធារ៉ាយុត្តិ
លោក លី សុធារ៉ាយុត្តិ ត្រូវបានគណបក្សភ្លើងទៀន ព្យួរតំណែង និងការងារពីអគ្គលេខាបក្ស។ គណបក្សបានតែងតាំងលោក គង់ មុនីកា ជាលេខាធិការគណបក្សស្តីទី។ នេះបើតាមសេចក្តីសម្រេចរបស់គណបក្ស ចុះថ្ងៃទី២១ មេសា។



ក្នុងសេចក្តីសម្រេចនេះ គណបក្សភ្លើងទៀន បានបញ្ជាក់ថា ការដាក់លោក គង់ មុនីកា ជំនួសលោក លី សុធារ៉ាយុត្តិ នេះ គឺយោងតាមតម្រូវការចាំបាច់។ បើតាមគណបក្សភ្លើងទៀន លោក គង់ មុនីកា ត្រូវមានតួនាទី និងភារកិច្ច ដឹកនាំគ្រប់គ្រង និងធានាដំណើការប្រព្រឹត្តទៅរបស់អគ្គលេខាធិការ ស្របតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងបក្ស។

Tag:
 នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com