ជាតិ
សេដ្ឋកិច្ច
សម្ដេច ហ៊ុន សែន អំពាវនាវឱ្យគ្រប់ស្ថាប័នសន្សំសំចៃក្នុងការចំណាយ និងលុបបំបាត់ការរកស៊ីគេចពន្ធ
24, Apr 2023 , 10:52 am        
រូបភាព
សម្តេច ហ៊ុន សែន នាពិធីសំណេះសំណាលជាមួយសហជីពកម្មករ មន្ត្រីរាជការ គ្រូបង្រៀន និងតំណាងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាថ្ងៃទី២៣ មេសានេះ។ រូបភាពពី SPM
សម្តេច ហ៊ុន សែន នាពិធីសំណេះសំណាលជាមួយសហជីពកម្មករ មន្ត្រីរាជការ គ្រូបង្រៀន និងតំណាងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាថ្ងៃទី២៣ មេសានេះ។ រូបភាពពី SPM
ភ្នំពេញ៖ ក្នុង​ពិធីសំណេះសំណាល​ជាមួយ​សហជីព កម្មករ គ្រូ​បង្រៀន នៅព្រឹកថ្ងៃទី​២៣ មេសា សម្ដេច ហ៊ុន សែន បាន​អំពាវ​នាវ​ឱ្យ​​គ្រប់ស្ថាប័នចេះសន្សំសំចៃក្នុងការចំណាយ និងចូលរួមលុបបំបាត់ការរកស៊ីគេចពន្ធ។ នេះ​បើតាម​ទំព័រហ្វេសប៊ុក​សម្ដេច ហ៊ុន សែន។​



ក្រៅពី​អំពាវនាវឱ្យ​ពលរដ្ឋចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស សម្ដេច ហ៊ុន សែន ក៏បន្ត​អំពាវនាវឱ្យ​ថែរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដើម្បី​ទប់ស្កាត់អតិផរណា។ ជាមួយ​គ្នានេះ សម្ដេចនាយករដ្ឋមន្រ្តី ប្រាប់ឱ្យ​គ្រប់ស្ថាប័នទាំងអស់ ចេះសន្សំសំចៃក្នុងការចំណាយ និងចូលរួមលុបបំបាត់ការរកស៊ីគេចពន្ធ រួមទាំងខិតខំរកចំណូលសម្រាប់ជាតិឱ្យ​បានច្រើន។
 
ថ្លែង​ក្នុង​ពិធី​សំណេះសំណាល សម្ដេច ក៏ជំរុញឱ្យ​អាជ្ញាធរពាក់ព័ន្ធ​​បន្ត​យក​ចិត្តទុកដាក់ដោះស្រាយជីវភាពប្រជាពលរដ្ឋដែលខ្សត់ខ្សោយ និង​ពលរដ្ឋ​រងគ្រោះក្នុងវិបត្តិកូវីដ-១៩ផងដែរ។ សម្តេច សង្កត់ធ្ងន់ថា សម្តេចមិនបណ្តោយឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយនោះទេ។
 
សូម​បញ្ជាក់ថា នៅថ្ងៃទី​២៣ មេសានេះ សម្ដេច ហ៊ុន សែន បាន​ជួប​សំណេះសំណាលជាមួយ​សមាគម សហជីព កម្មករ មន្ត្រីរាជការ គ្រូបង្រៀន និងតំណាងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន ៣៥០០នាក់។ ពិធីនេះ ធ្វើឡើងដើម្បី​អបអរទិវាពលកម្មអន្តរជាតិ ១ឧសភា ដែលរដ្ឋាភិបាលប្រារព្ធរៀងរាល់ឆ្នាំ៕​
 

Tag:
 សេដ្ឋកិច្ច
  សន្សំសំចៃ
  គេចពន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com