ជាតិ
សេដ្ឋកិច្ច
សេវារថយន្តក្រុង​នឹង​មាន​នៅតាមបណ្តាខេត្ត ក្រោយក្រុមហ៊ុនកូរ៉េផ្តល់​ជំនួយ១០០០គ្រឿង
25, Apr 2023 , 11:18 am        
រូបភាព
រូបតំណាង៖ ឡានក្រុងដែលរដ្ឋបាលរាជធានីភ្នំពេញទទួលបានពីក្រុងហ៊ុនប៊ូយ៉ុងនាពេលកន្លងមក បានបម្រើដល់ការធ្វើដំណើររបស់ពលរដ្ឋដោយឥតគិតថ្លៃ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
រូបតំណាង៖ ឡានក្រុងដែលរដ្ឋបាលរាជធានីភ្នំពេញទទួលបានពីក្រុងហ៊ុនប៊ូយ៉ុងនាពេលកន្លងមក បានបម្រើដល់ការធ្វើដំណើររបស់ពលរដ្ឋដោយឥតគិតថ្លៃ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន ប៊ូយ៉ុង របស់កូរ៉េខាងត្បូង នឹងផ្តល់រថយន្តក្រុងឱ្យកម្ពុជាចំនួន១ ០០០គ្រឿង ដើម្បីជួយអភិវឌ្ឍសេវាដឹកសេវាសាធារណៈ។​ សម្តេច ហ៊ុន សែន ថ្លែងបែបនេះក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិតនៅវិទ្យាស្ថានជាតិអប់រំ(NIE) នាព្រឹកថ្ងៃទី២៥មេសា​ ដោយបានបញ្ជាក់ថា ចំនួនឡានឡានក្រុងនេះ នឹងត្រូវពង្រាយនៅតាមខេត្តនានា។​

 
បើតាមសម្តេច ជំនួយរបស់ក្រុមហ៊ុននេះ ត្រូវបានផ្តល់ជាថវិកាទៅឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអ្នកទទួលបន្ទុកក្នុងការទិញឡានក្រុងចំនួន១០០០គ្រឿង​។ សម្តេច ហ៊ុន សែន បន្តមានប្រសាសន៍ដូច្នេះ៖ « ឡានទាំងនោះ នឹងឱ្យទៅខេត្តខ្លះ ដើម្បីតភ្ជាប់ និងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ​ ក៏ដើម្បីជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ផងដែរ»។​
 
កាលពីអំឡុងខែកុម្ភៈ​ ឆ្នាំ២០២៣ ក្រុមហ៊ុន ប៊ូយ៉ុង បានផ្តល់ជំនួយរថយន្តក្រុងចំនួន២០០គ្រឿងមកឱ្យរដ្ឋបាលរាជធានីភ្នំពេញ​ ដើម្បីរួមចំណែកពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាដឹកជញ្ជូនសាធារណៈ រថយន្តក្រុង (City Bus) ក្នុងរាជធានីភ្នំពេញ។ ក្រៅពីទទួលបានជំនួយរបស់កូរ៉េ​ រដ្ឋបាលធានីរាជធានីក៏ទទួលបានជំនួយរថយន្តក្រុងនេះ ពីប្រទេសជប៉ុន ផងដែរ។ 
 
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងមកមានពលរដ្ឋជាង៥ម៉ឺននាក់បានប្រើប្រាស់សេវាសាធារណៈមួយនេះ៕
 

Tag:
 ឡានក្រុង
  សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com