ជាតិ
លើសពី​ឈ្នះ​ចាញ់​ កម្ពុជាមាន​សក្ដានុពល​ច្រើន​ នឹង​បង្ហាញក្នុងនាមម្ចាស់ផ្ទះ
27, Apr 2023 , 12:04 pm        
រូបភាព
លោក សុខ សប្បាយណា ប្រធាន​ប្រតិបត្តិ​យុទ្ធនាការ​ #BeyondTheGames។ រូបភាពក្រុមការងារ #BeyondTheGames
លោក សុខ សប្បាយណា ប្រធាន​ប្រតិបត្តិ​យុទ្ធនាការ​ #BeyondTheGames។ រូបភាពក្រុមការងារ #BeyondTheGames
ក្នុង​កិច្ច​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​ នៅ​រសៀល​ថ្ងៃទី២៦​ មេសានេះ​ លោក​ សុខ​ សប្បាយ​ណា​ ប្រធាន​ប្រតិបត្តិ​យុទ្ធនាការ​ #BeyondTheGames លើកឡើង​ថា​ យុទ្ធនាការ​នេះ​ មិនត្រឹម​តែជាការ​ឈ្នះ​ចាញ់ទេ​ កម្ពុជា​មាន​អ្វីៗជា​ច្រើន​ នឹង​បង្ហាញ​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​។ ប្រធាន​ប្រតិបត្តិ​រូបនេះ​ បន្តថា​ #BeyondTheGames​ បាន​រួមចំណែក​ផ្សព្វផ្សាយ​ឱ្យ​យុវជន​ដឹង​កាន់តែ​ច្បាស់​ពី​ស៊ីហ្គេម។



សូម​អញ្ជើញ​ទស្សនា​វីដេអូដូចតទៅ៖ 



សូមបញ្ជាក់ថា​ នៅ​ថ្ងៃទី២៨​ មេសាខាងមុខនេះ​ យុទ្ធនាការ​នេះ​ នឹង​រៀបចំ​កម្មវិធី​ #BeyondTheGames' Day នៅ​វិមានឈ្នះ-ឈ្នះ​ ដែលមាន​កម្មវិធី​កម្សាន្ត​ជាច្រើន​។ កម្មវិធី​នេះ​ នឹង​ចាប់ផ្ដេីមពីម៉ោង៤ល្ងាច​តទៅ​ ដោយ​សេរី៕
 

Tag:
 #BeyondTheGames
  សុខ សប្បាយណា​
© រក្សាសិទ្ធិដោយ thmeythmey.com