កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
សម្ដេច ហ៊ុន សែន ៖ យើងត្រូវឱ្យអ្នកមិនសប្បាយចិត្ត ប្រែទៅជាសប្បាយ និងក្លាយជាមិត្តនៅស៊ីហ្គេម
28, Apr 2023 , 3:33 pm        
រូបភាព
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ណែនាំឱ្យមន្ត្រី និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបំពេញការងារឱ្យបានល្អនៅក្នុងនាមជាម្ចាស់ផ្ទះនសព្រឹត្តិការណ៍ប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា ស៊ីហ្គេម លើកទី៣២ នៅឆ្នាំ២០២៣នេះ។ ជាពិសេសធ្វើឱ្យប្រតិភូកីឡា ដែលមកចូលរួមប្រកួតស៊ីហ្គេមទាំងអស់ សប្បាយចិត្ត។


 
«នៅក្នុងព្រឹត្តការណ៍ស៊ីហ្កេមទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ យើងត្រូវធ្វើឱ្យអ្នកមិនសប្បាយចិត្តប្រែទៅជាអ្នកសប្បាយចិត្ត និង ប្រែទៅជាមិត្ត ។ សូមប្រជាជនកម្ពុជាយើងត្រូវធ្វើខ្លួនជាម្ចាស់ផ្ទះ និង ត្រូវចេះអត់ធ្មត់នៅមុខគ្រប់បញ្ហា»។ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ស្រង់អនុសាសន៍សម្តេច ហ៊ុន សែន នាពេលប្រជុំគណរដ្ឋមន្ត្រី នៅថ្ងៃទី ២៨ មេសានេះ មកសរសេរលើហ្វេសប៊ុក។
 
កាលពីថ្ងៃទី២៧ មេសា សម្ដេច ហ៊ុន សែន ក៏ផ្ដាំឱ្យអាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋរក្សានូវសណ្ដាប់ធ្នាប់ឱ្យបានល្អ ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេមផងដែរ។
 
សម្ដេច បានបន្ថែមថា ការចំណាយប្រាក់រាប់រយលានដុល្លារ នឹងត្រូវអសារបង់ និងខូចឈ្មោះកម្ពុជា ប្រសិនបើអ្នកគាំទ្រគ្មានសណ្តាប់ធ្នាប់អំឡុងពេលប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ត្រ៕
 

Tag:
 ហ៊ុន សែន
  នយោបាយ
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com