ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ ខាន់ ចេសា បន្តយកឈ្នះកីឡាការិនីវៀតណាម ក្រោយឈ្នះសិង្ហបុរី
04, May 2023 , 12:57 pm        
រូបភាព
ដោយ: រួបរួម
កីឡាការិនីជឺជិតស៊ូ ខាន់ ចេសា បានយកឈ្នះកីឡាការិនីវៀតណាម Thi Huyen Dang នាការប្រកួតជម្រុះវិលជុំ លើវិញ្ញាសា Ne-Waza ទម្ងន់៥២គីឡូក្រាម ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅមជ្ឈមណ្ឌល OCIC ជ្រោយចង្វា នាថ្ងៃទី៤ ខែឧសភា នេះ។

 
នាការប្រកួតវិលជុំដំបូង កីឡាការិនី ខាន់ ចេសា បានយកឈ្នះកីឡាការិនីសិង្ហបុរី  May Yong Teh ដែលបានសុំចុះចាញ់។ ចេសា បាន​ទទួលជ័យជម្នះ​ក្នុងលទ្ធផល ៥០-០ ទាំងពីរលើក។
 
ក្រោយជ័យជម្នះ ចេសា បន្តប្រកួតជម្រុះជាបន្តបន្ទាប់ជាមួយកីឡាការិនីថៃ Nuchanat Singchalad និងកីឡាការិនីហ្វីលីពីន Kaila Isip Napolis៕
 

© រក្សាសិទ្ធិដោយ thmeythmey.com