កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ ក្រុមកីឡាករជឺជិតស៊ូកម្ពុជា ឈ្នះក្រុមវៀតណាមលើវិញ្ញាសាសម្តែង
04, May 2023 , 1:40 pm        
រូបភាព
កីឡាករ គង់ ម៉ូណាមិថុរ៉ា និងទូច ពីរកក្កដា បានបើកឆាកជាមួយនឹងជ័យជម្នះលើក្រុមកីឡាករវៀតណាម Dinh Khai Ma និង Ke Duong Trinh លើវិញ្ញាសាសម្តែងជាគូ Men’s Duo នៃប្រភេទកីឡាជឺជិតស៊ូ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅមជ្ឈមណ្ឌល OCIC ជ្រោយចង្វា រសៀលថ្ងៃទី៤ ខែឧសភា នេះ។

 
នាការសម្តែងលើកទីមួយ កម្ពុជា ទទួល ២១,៥ពិន្ទុ លើកទីពីរ បាន២២ពិន្ទុ លើកទីបី បាន២២,៥ សរុប៦៦ពិន្ទុ រីឯវៀតណាម លើកទីមួយ បាន២១,៥ពិន្ទុ លើកទីពីរបាន២០,៥ពិន្ទុ និងលើកទីបី បាន២១ពិន្ទុ សរុប៦៣ពិន្ទុ។
 
កីឡាករ គង់ ម៉ូណាមិថុរ៉ា និងទូច ពីរកក្កដា ត្រូវបន្តប៉ះក្រុមកីឡាករហ្វីលីពីន Jan Harvey Angelo Gatdula Navarro និង Karl Dale Angel Gatdula Navarro និងក្រុមកីឡាករថៃ Nawin Kakaew និង Nauwat Deeyatam ជាបន្តបន្ទាប់ទៀត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com