កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ កីឡាករជឺជិតស៊ូ គង់ ម៉ូណាមិថុរ៉ា និងទូច ពីរកក្កដា បន្តយកឈ្នះក្រុមហ្វីលីពីន
04, May 2023 , 2:05 pm        
រូបភាព
បន្ទាប់ពីបានយកឈ្នះក្រុមកីឡាករវៀតណាម Dinh Khai Ma និង Ke Duong Trinh ៦៦-៦៣ពិន្ទុ ក្រុមកីឡាករកម្ពុជា គង់ ម៉ូណាមិថុរ៉ា និងទូច ពីរកក្កដា បានបន្តយកឈ្នះក្រុមកីឡាករហ្វីលីពីន Jan Harvey Angelo Gatdula Navarro និង Karl Dale Angel Gatdula Navarro ក្នុងលទ្ធផល ៦៦-៥៩ពិន្ទុ។

នេះជាការប្រកួតលើវិញ្ញាសាសម្តែងជាគូ Men’s Duo នៃប្រភេទកីឡាជឺជិតស៊ូ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅមជ្ឈមណ្ឌល OCIC ជ្រោយចង្វា រសៀលថ្ងៃទី៤ ខែឧសភា។

 
 កីឡាករ គង់ ម៉ូណាមិថុរ៉ា និងទូច ពីរកក្កដា ត្រូវបន្តប៉ះក្រុម ក្រុមកីឡាករថៃ Nawin Kakaew និង Nauwat Deeyatam ជាបន្តទៀត៕

 
 

© រក្សាសិទ្ធិដោយ thmeythmey.com