កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ អបអរកីឡាករជឺជិតស៊ូ គង់ ម៉ូណាមីថុរ៉ា និង ទូច ពីរកក្កដា ឈ្នះមេដាយមាសទី២ សម្រាប់ជាតិ
× កីឡាករជឺជិតស៊ូ គង់ ម៉ូណាមីថុរ៉ា និង ទូច ពីរកក្កដា ឈ្នះមេដាយមាសទី២ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា សម្រាប់ការសម្តែងជាគូ លើវិញ្ញាសា Duo នៅមជ្ឈមណ្ឌល OCIC។
កាលពីថ្ងៃទី៤ ឧសភា កីឡាករទាំងពីរនេះ ក៏ដណ្តើមបានមេដាយមាស សម្រាប់ការសម្តែងជាគូ Mens' Duo ដែរ។ វាជាវិញ្ញាសាថ្មីសម្រាប់កម្ពុជា។ ប៉ុន្តែយុវជន ម៉ូណាមីថុរ៉ា និង ពីរកក្កដា អះអាងថា ខ្លួនទើបចាប់ផ្ដើមសម្ដែងរួមគ្នា ក្នុងរយៈពេល២ឆ្នាំប៉ុណ្ណោះ ។ ប៉ុន្តែពួកគេបានប្រឹងប្រែងហ្វឹកហាត់ និងយកមេដាយមាសជូនជាតិក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម៕
© រក្សាសិទ្ធិដោយ thmeythmey.com