ជាតិ
សង្គមជាតិ
សារធាតុញៀនដែលចាប់បាននៅភ្នំពេញ និងខេត្តកណ្តាល មានជាង១៩៣គីឡូក្រាម មិនមែន១៥០គីឡូក្រាមឡើយ
23, May 2023 , 9:59 am        
រូបភាព
ព័ត៌មានលម្អិតនិងផ្លូវការ ដែលផ្សាយដោយមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សារធាតុញៀន ដែលចាប់បាននៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ក្នុងប្រតិបត្តិការ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ មានទម្ងន់ជាង១៩៣គីឡូក្រាម។ តាមព័ត៌មានដំបូង ដែលសមត្ថកិច្ចប្រាប់ទៅបណ្តាលសារព័ត៌មាននានា សារធាតុញៀនទាំងនោះ មានត្រឹម១៥០គីឡូក្រាម។



តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃ២២ឧសភា មន្ទីរប្រឆាំងគ្រឿងញៀន បញ្ជាក់ថា សារធាតុញៀតជាង១៩៣គីឡូក្រាមនោះ មាន៥ប្រភេទ គឺ ហេរ៉ូអ៊ីន (HEROINE) អ៊ិចស្តាស៊ី (MDMA) មេតំហ្វេតាមីន (METHAMPHETAMINE) កេតាមីន (KETAMINE) និង នីមេតាហ្សេប៉ាម (NIMETAZEPAM)។
 
ជាមួយគ្នានេះ មានស្រ្តីជាជនសង្ស័យ៣នាក់ ដែលសុទ្ធតែជាជនជាតិខ្មែរ ត្រូវបានចាប់ខ្លួន។ មន្ទីរប្រឆាំងគ្រឿងញៀន អះអាងថា បច្ចុប្បន្ន ជនសង្ស័យ និងសារធាតុញៀនជាវត្ថុតាង​ ត្រូវបានក​ម្លាំងជំនាញ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ​។ 
 
លោក អ៊ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ប្រាប់សារព័ត៌មានថ្មីៗថា កម្លាំងសមត្ថកិច្ច កំពុងតាមចាប់មេខ្លោងនិងអ្នកពាក់ព័ន្ធផ្សេងទៀត៕  
 
 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com