ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Smart Axiata ទទួលបានពានរង្វាន់សម្រាប់ឧត្តមភាពក្នុងការច្នៃប្រឌិតពីទស្សនាវដ្តីអន្តរជាតិ Global Banking & Finance Review
23, May 2023 , 5:19 pm        
រូបភាព
ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេ នៅកម្ពុជា បានទទួលការទទួលស្គាល់ជាថ្មីម្តងទៀតសម្រាប់ដំណើរការដ៏ពិសេសរបស់ខ្លួន ដោយទទួលបានពានរង្វាន់ ២០២៣ សម្រាប់ឧត្តមភាពក្នុងការច្នៃប្រឌិតក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍នៅកម្ពុជាពី Global Banking & Finance Review ដែលជាស្ថាប័នព័ត៌មានហិរញ្ញវត្ថុលំដាប់អន្តរជាតិដ៏ល្បីល្បាញ ដែលមានទីស្នាក់ការ នៅចក្រភពអង់គ្លេស។

សមិទ្ធិផលមួយនេះ ឆ្លុះបញ្ចាំងពីក្រុមហ៊ុន Smart ដែលតែងតែខិតខំប្រឹងប្រែងបន្តបង្កើតនូវផលិតផល​ និងសេវាកម្មនានា​ ដើម្បីផ្តល់ជូននូវបច្ចេកវិទ្យាឈានមុខគេ សេវាកម្មដ៏ល្អឥតខ្ចោះ និងសេវាកម្មអ៊ីនធើណែតចល័ត ដែលអាចទុកចិត្តបាន ជាមួយនឹងតម្លៃសមរម្យបម្រើជូនដល់អតិថិជននៅទូទាំងប្រទេសកម្ពុជា។  ផលិតផល និងសេវាកម្មថ្មីៗចុងក្រោយបង្អស់ ទាំងនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុន​ Smart ក្នុងការផ្តល់នូវបទពិសោធន៍ដ៏ ប្រសើរជូនដល់អតិថិជន តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា​ប្រកបដោយភាពច្នៃប្រឌិត និងការគ្របដណ្តប់បណ្តាញសេវា យ៉ាងទូលំទូលាយ។
 
តាំងពីដើមរៀងមក ក្រុមហ៊ុន Smart Axiata បានបន្តនាំមុខនូវក្នុងវិស័យបច្ចេកវិទ្យា និងការច្នៃប្រឌិត ដោយបានផ្លាស់ប្តូរ ជីវិតរបស់ប្រជាជនកម្ពុជាតាមរយៈការច្នៃប្រឌិតថ្មីទំនើបដូចជា កម្មវិធី SmartNas កម្មវិធីចម្រៀង Pleng App កម្មវិធី Leng Center និង SmartPay ព្រមទាំងធានារ៉ាប់រង Smart Insurance ផងដែរ។  SmartNas គឺជាកម្មវិធីទូរស័ព្ទដៃរចនាឡើង​​សម្រាប់អតិថិជនក្នុងការឆែកមើលទិន្នន័យ ចំនួនទឹកប្រាក់ អ៊ីនធឺណិត និងអត្ថប្រយោជន៍ផ្សេងៗ ខណៈដែលកម្មវិធី Pleng ​ផ្តល់នូវបទពិសោធន៍កម្សាន្តថ្មីៗ​ពីសិល្បករក្នុងស្រុក និងអន្តរជាតិ។ Leng Center គឺជាកម្មវិធីពិសេសសម្រាប់ បទពិសោធន៍កីឡាអេឡិចត្រូនិច (eSports) ហើយ SmartPay ផ្តល់ការទូទាត់ បែបឌីជីថលតាមទូរស័ពដល់ អ្នកប្រើប្រាស់រាប់លាននាក់។ ទន្ទឹមនោះផងដែរ  Smart Insurance គឺជាដំណោះស្រាយ ធានារ៉ាប់រងប្រកបដោយភាព ច្នៃប្រឌិតសម្រាប់ប្រជាជនកម្ពុជា។
 
សមិទ្ធិផលផ្សេងៗរបស់ក្រុមហ៊ុនរួមមាន កម្មវិធី SmartNas  កម្មវិធី Pleng App   កម្មវិធី​ Leng Center  SmartPay និងធានារ៉ាប់រង Smart Insurance មានគោលបំណងផ្តល់ជូននូវបទពិសោធន៍ថ្មីពេញលេញ និងល្អបំផុតតាម ដែលអាចធ្វើទៅបាន សម្រាប់អតិថិជនរបស់ Smart Axiata ហើយក្រុមហ៊ុនកំពុងបន្តស្វែងរកមធ្យោបាយថ្មីៗ ដើម្បីផ្តល់នូវភាពច្នៃប្រឌិត និងកែលម្អបទ សម្រាប់ពិសោធន៍ប្រើប្រាស់របស់អតិថិជនខ្លួនផងដែរ។ ស្នាដៃទាំងអស់នេះ បានធ្វើឱ្យក្រុមហ៊ុន Smart Axiata ក្លាយជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេក្នុងប្រទេសកម្ពុជា និងជាក្រុមហ៊ុនទូរគមនាគមន៍ ប្រកបដោយភាពច្នៃប្រឌិតលំដាប់ពិភពលោកផងដែរ។
 
ទន្ទឹមនឹងនេះផងដែរ ក្នុងឆ្នាំ២០២៣ នេះ  កម្មវិធី SmartNas និង Pleng ​បានជាប់ចំណាត់ថ្នាក់ស្ថិត ក្នុងចំណោមកម្មវិធីពេញនិយមបំផុតទាំងដប់​ក្នុងប្រទេសកម្ពុជា។
 
នាយកប្រតិបត្តិក្រុមហ៊ុន Smart លោក Ziad Shatara បានបង្ហាញពីក្តីសោមនស្សរីករាយក្នុងការទទួលបាន ពានរង្វាន់មួយនេះ ដោយលោកបានលើកឡើងថា «ភាពជោគជ័យរបស់ក្រុមហ៊ុន Smart គឺបានមកពីការគាំទ្រ ពីសំណាក់អតិថិជន និងសេវាកម្មប្រកបដោយគុណភាពរបស់ក្រុមហ៊ុន។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជឿទុកចិត្ត និងភាពស្មោះត្រង់របស់អតិថិជនរបស់យើង ដែលបានធ្វើឱ្យសម្រេចបាននូវសមិទ្ធផលនេះ និងសមិទ្ធផលផ្សេងៗទៀត។ យើងនៅតែប្តេជ្ញាចិត្តក្នុងការផ្តល់ជូនអតិថិជន​​របស់យើងនូវបច្ចេកវិទ្យាទំនើបៗ និងសេវាកម្មដ៏ល្អឥតខ្ចោះ ដែលបំពេញតម្រូវការរបស់ពួកគេ។»
 
ពានរង្វាន់ពី Global Banking & Finance Review កាន់តែពង្រឹងជំហររបស់ក្រុមហ៊ុន Smart ក្នុងនាមជាក្រុមហ៊ុ​នបណ្តាញទូរគមនាគមន៍នាំមុខគេនៅកម្ពុជា​ ដែលតែងតែចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យដ៏សំខាន់មួយនេះ​ ខណៈដែល ពួកគេបន្តភាពរីកចម្រើនក្នុងបេសកកម្មរបស់ខ្លួន ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើងសម្រាប់ប្រជាជនកម្ពុជា។
 
អំពីក្រុមហ៊ុន Smart 
ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៧លាន ៥០ម៉ឺនាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart” ។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។
 
ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង 3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% ភាគរយ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។
 
ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជា តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។
 
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!

(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com