ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ឆ្ងល់ឈឺចង្កេះមិនចេះបាត់ តើបណ្តាលមកពីអ្វី?
27, May 2023 , 10:59 pm        
រូបភាព
ចង្កេះ គឺជា​សរីរាង្គ​សំខាន់​សម្រាប់​មនុស្ស​គ្រប់​រូប​។​អ្នក​ប្រើ​វា​សម្រាប់​ដើរ មាន​ន័យ​ថាបើ​វា​ឈឺ​អ្នក​មិន​អាច​ដើរ​បាន​ទេ សូ​ម្បី​តែ​អង្គុយ​ឬ​ដេក​ក៏​ពិបាក​ដែរ​។ តើ​មូលហេតុ​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​អ្នក​ឈឺចង្កេះ​នោះ?

 
ការ​ឈរ​យូរ​ពេក​: ដូច​ជា​គ្រូបង្រៀន ឬ​សន្តិសុខ​ជាដើម​។​ព្រោះ​នៅ​ពេល​ដែល​អ្នក​ឈរ​យូរ​ឆ្អឹងខ្នង​នឹង​ត្រង់ ធ្វើ​ឲ្យ​វា​មាន​សម្ពាធ​យ៉ាង​ខ្លាំង​។​ម្យ៉ាងទៀត​ធ្វើ​ឲ្យ​ឈាម​ដើរ​មិន​បាន​ស្រួល​។​ជា​ហេតុ​ធ្វើ​ឲ្យ​ឆ្អឹងខ្នង​ឈឺ​។
 
ការ​អង្គុយ​យូរ​មិន​ងើប​។​ព្រោះ​នៅ​ពេល​ដែល​អ្នក​អង្គុយ​យូរ ហើយ​ថែម​ទាំង​អង្គុយ​មិន​ទំនង វា​ធ្វើ​ឲ្យ​ឆ្អឹងខ្នង​ប្តូរ​រូបរាង​ឬ​ទ្រង់ទ្រាយ​។​ធ្វើ​ឲ្យ​ចង្កេះ​អ្នក​ឈឺ​។
ការ​ឱន​ចង្កេះ​យូរ ព្រោះ​មានការ​ងារ​ខ្លះ​ត្រូវការ​ឱន​ចង្កេះ​យូរ​ដើម្បី​ធ្វើការ​។​ដូចនេះ​ធ្វើ​ឲ្យ​សាច់ដុំ​នៅ​ត្រង់​ចង្កេះ​រង​សម្ពាធ​យ៉ាង​ខ្លាំង​។​យូរ​ទៅ​អាច​ជាប់​ចង្កេះ​ក៏​មាន​។
 
ការ​លើក​របស់​ធ្ងន់​ៗ​ដូច​ជាលី​សែង​ជាដើម​។​វា​កាន់តែ​ប៉ះពាល់​ដល់​ចង្កេះ​អ្នក​ថែម​ទៀត​។​ព្រោះ​នៅ​ពេល​ដែល​អ្នក​លី អ្នក​អាច​ប្រើ​កម្លាំង​ចង្កេះ​ខ្លាំង​។ ដូចនេះ​បើ​អ្នកដឹង​ពី​ផល​ប៉ះពាល់​ទាំងនេះ អ្នក​គួរតែ​ចៀសវាង​កុំ​ប្រព្រឹត្ត​បន្ត​ទៅ​ទៀត​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com