ជាតិ
គណៈកម្មាធិការជាតិ នឹងរៀបចំតាំងពិព័រណ៍ផលិតផលខ្មែរ និងម្ហូបអាហារ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម 
front រូបតំណាង៖ រូបភាពពី ក្រសួងទេសចរណ៍
×![]()
ដោយ៖ សែម ប្រាក់ដាវ
ភ្នំពេញ៖ គណៈកម្មាធិការជាតិ នឹងរៀបចំតាំងពិព័រណ៍ផលិតផលខ្មែរ និងម្ហូបអាហារ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដើម្បីអបអរសាទរព្រឹត្តិការណ៍ស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្រោមប្រធានបទ «កីឡារស់ក្នុងសន្តិភាព» នឹងដើម្បីផ្សព្វផ្សាយ និងលើកស្ទួយផលិតផលម្ហូបអាហារខ្មែរលើកឆាកអន្តរជាតិឱ្យកាន់តែទូលំទូលាយ។ គណៈកម្មាធិការជាតិ នឹងរៀបចំតាំងពិព័រណ៍ផលិតផលខ្មែរ និងម្ហូបអាហារ នៅថ្ងៃទី៣ ដល់ទី៩ ខែមិថុនា ឆ្នាំ២០២៣។
ជាមួយគ្នានេះ ការតាំងពិព័រណ៍ផលិតផលខ្មែរ និងម្ហូបអាហារនេះ នឹងធ្វើនៅបរិវេណពហុកីឡាដ្ឋានជាតិមរតកតេជោ។ ទន្ទឹមនឹងនោះ ចំពោះក្រុមហ៊ុនឯកជន សហគ្រាស និងអាជីវករ ដែលមានចំណងចង់ចូលរួមការតាំងពិព័រណ៍ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣នេះ ទំនាក់ទំនងតាមលេខទូរស័ព្ទ ០៨៩ ៦៤៩ ៨៩៨/ ០១៦ ៦៤៦ ៥៨៣/ ០៩២ ៤៥៤ ៧៧២៕
Tag:
គណៈកម្មាធិការជាតិ
តាំងពិព័រណ៍ផលិតផលខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com