កីឡាជាតិ
ជាតិ
ក្រុមកីឡាបាល់បោះរទេះបុរសកម្ពុជា វិញ្ញាសា៥ទល់៥ បន្តចាញ់ម៉ាឡេស៊ី 
×![]()
ក្រុមកីឡាបាល់បោះរទេះបុរស វិញ្ញាសា៥ទល់៥ របស់កម្ពុជាបន្តចាញ់ម៉ាឡេស៊ីក្នុងលទ្ធផល ៩១-៣៤ ក្នុងការប្រកួតវគ្គជម្រុះនៅព្រឹកថ្ងៃទី៤ ខែមិថុនា។ ក្រុមបុរសកម្ពុជានេះ ចាញ់ថៃរួចមកហើយនៅជំនួបបើកឆាក នៅថ្ងៃទី៣ ខែមិថុនា។
ក្រុមបុរសកម្ពុជាដែលបរាជ័យ២លើកដំបូង នៅសល់២ប្រកួតទៀតក្នុងវគ្គជម្រុះ ក្នុងនោះត្រូវជួបហ្វីលីពីន និងចុងក្រោយទល់ឥណ្ឌូណេស៊ី។
ថៃ ឈរលេខ១បណ្តោះអាសន្ន ក្រោយឈ្នះកម្ពុជា ៩១-១៥ ស្របពេលម៉ាឡេស៊ីនៅលេខ២បណ្តោះអាសន្នតាមរយះការយកឈ្នះកម្ពុជា៩១-៣៤។
ជំនួប៥ប្រកួតក្នុងប្រភេទកីឡាបាល់បោះរទេះបុរស-នារី វិញ្ញាសា៥ទល់៥ ធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែមិថុនា។ សម្រាប់ក្រុមបុរសមាន៥ប្រទេសចូលរួម មានម្ចាស់ផ្ទះកម្ពុជា ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងហ្វីលីពីន។
ក្រោយជំនួបកម្ពុជា-ម៉ាឡេស៊ី ក្រុមហ្វីលីពីនត្រូវប៉ះឥណ្ឌូណេស៊ី។ ថៃ ត្រូវបន្តជួបម៉ាឡេស៊ី នៅម៉ោង៤ ល្ងាចនេះ។
ដោយឡែក ក្រុមនារីដែលមាន៤ប្រទេសចូលរួម ដូចជា កម្ពុជា ឡាវ ថៃ និងហ្វីលីពីន ក៏មានការប្រកួតនៅថ្ងៃទី៤ ខែមិថុនានេះដែរ។ ជំនួបដំបូងនៅម៉ោង១ថ្ងៃត្រង់ កម្ពុជាជួបថៃ មុនឡាវប៉ះហ្វីលីពីន នៅម៉ោង២និង៣០នាទី៕
Tag:
(ប៉ារ៉ាហ្គេមលើកទី១២
បាល់បោះរទេះ)
© រក្សាសិទ្ធិដោយ thmeythmey.com