ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនស៊ី.ភីខេមបូឌា ជាដៃគូចលនូបត្ថម្ភថ្នាក់ជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម ២០២៣
07, Jun 2023 , 9:17 am        
រូបភាព
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់(MoU) ក្រុមហ៊ុនស៊ី.ភី ឧបត្ថម្ភការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមលើកទី32 និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី12
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់(MoU) ក្រុមហ៊ុនស៊ី.ភី ឧបត្ថម្ភការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមលើកទី32 និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី12
ក្រុមហ៊ុនស៊ី.ភី ខេមបូឌាជាដៃគូចលនូបត្ថម្ភថ្នាក់ជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២  និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ដើម្បីជាការគាំទ្រវិស័យកីឡានិងលើកទឹកចិត្តដល់កីឡាករខ្មែរ មិនតែប៉ុណ្ណោះក្រុមហ៊ុនផ្តល់នៅផលិតផលចំណីអាហារដែលមានគុណភាពនិងសុវត្តិភាពល្អផងដែរ ។

នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៩:០០នាទី នៅពហុកីឡដ្ឋានជាតិអូឡាំពិក មានពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់(MoU)លើកិច្ចសន្យាកិច្ចសហប្រតិបត្តិការ ឧបត្ថម្ភការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ីប៉ារ៉ាហ្គេមលើកទី១២។ ក្នុងនោះក៏មានវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការរៀបចំប្រកួតកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម ២០២៣ និងលោក Wittaya Kreangkriwit នាយកគ្រប់គ្រងក្រុមហ៊ុនស៊ី.ភី ខេមបូឌាចំកាត់ ជាតំណាង។
 
ស៊ី.ភី ចូលរួមពិធីដង្ហែព្រះអគ្គិជ័យកីឡា ដើម្បីអបអរដំណើរឆ្ពោះទៅកាន់ការបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ជាផ្លូវការនៅកម្ពុជា

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការរៀបចំប្រកួតកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម ២០២៣បានមានប្រសាសន៍ថាក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣នេះជាប្រវត្តិសាស្រ្តដ៏ល្អមួយរបស់ប្រទេសកម្ពុជាដែលជាម្ចាស់ផ្ទះព្រមទាំងទទួលបានមេដាយមាសជាច្រើន លើសពីនេះទៅទៀតកីឡាករគ្រប់រូបបានខិតខំប្រកួតបានយ៉ាងល្អ។

លោក ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះក្រុមហ៊ុនឯកជនគ្រប់ស្ថាប័ន ក៏ដូចជាថ្លៃងអំណរគុណដល់ប្រត្តិករប្រតិភូទាំងអស់ដែលបានចូលរួមឧមត្តម្ភ( Sponsor) ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២  និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះ ការចូលរួមចំណែករបស់ក្រុមហ៊ុនទាំងអស់ជាផ្នែកមួយដ៏មានតម្លៃនិងសារៈសំខាន់ក្រៃលែងក្នុងការជួយអោយប្រទេសកម្ពុជា កាន់តែមានភាពរីកចំរើន។
 
លោក Wittaya Kreangkriwit នាយកគ្រប់គ្រងក្រុមហ៊ុនស៊ី.ភី ខេមបូឌាចំកាត់ បានមានប្រសាសន៍ថា «យើងទទួលស្គាល់ថាសារៈសំខាន់នៃ ការទទួលទានអាហារតាមគោលការណ៍អាហារូបត្ថម្ភ ទាំងអត្តពលិក និងអ្នកប្រើប្រាស់កម្ពុជា ផលិតផលចំណីអាហារដើរតួយ៉ាងសំខាន់ក្នុងការប្រកួត និងការរស់នៅ ។ ដូច្នេះក្រុមហ៊ុនក៏បានឧបត្ថម្ភនៅផលិតផលចំណីអាហារដែលមានគុណភាពនិងសុវត្តិភាព ព្រមទាំងផ្សព្វផ្សាយ ក៏ដូចជាផ្តល់ចំណេះដឹងផ្សេងៗ តាមរយៈព្រឹត្តិការណ៍ស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម លើកនេះ ដើម្បីឱ្យអ្នកប្រើប្រាស់កម្ពុជាយល់ដឹង និងទទួលបានអាហារដែលមានគុណភាព ដើម្បីសុខភាព និងសុវត្ថិភាព។»
 
លោក Wittaya Kreangkriwit នាយកគ្រប់គ្រងក្រុមហ៊ុនស៊ី.ភី ខេមបូឌាចំកាត់

លោក Wittaya Kreangkriwit នាយកគ្រប់គ្រងក្រុមហ៊ុនស៊ី.ភី ខេមបូឌាចំកាត់ បានបន្ថែមទៀតថា «ក្រុមហ៊ុនស៊ី.ភី ខេមបូឌា ចំកាត់មានទស្សនវិស័យក្នុងការធ្វើអាជីវកម្មដែលហៅថា “គោលការណ៍ប្រយោជន៍ទាំង៣ប្រការដើម្បីឆ្ពោះទៅកាន់និរន្តរភាព” ដោយចាត់ទុកផលប្រយោជន៍ដល់ប្រទេសជាតិ ជាអាទិភាពទីមួយ ផលប្រយោជន៍ប្រជាជន ជាអាទិភាពទីពីរ និងផលប្រយោជន៍ដល់ក្រុមហ៊ុន ជាអាទិភាពចុងក្រោយ។ ក្រុមហ៊ុនស៊ី.ភី ខេមបូឌា រីករាយក្នុងការគាំទ្រកីឡាករកម្ពុជា ដែលទទួលបានជោគជ័យក្នុងការប្រកួត ហើយបន្តទៅប្រកួតនៅលើឆាកពិភពលោក។»

លោកអ្នកបានដឹង និងស្គាល់ហើយថា ក្រុមហ៊ុន CPF ជាក្រុមហ៊ុនខ្នាតធំមួយ ដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅប្រទេសថៃ ក៏ដូចជាបណ្តាប្រទេសជាច្រើនទៀត ស្ថិតក្រោមចក្ខុវិស័យ “ផ្ទះបាយពិភពលោក” ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់លើការប្រតិបត្តិអាជីវកម្មចំណីសត្វ(Feed) ការចិញ្ចឹមសត្វ  (Farm )  ចំណីអាហារ(Food )។

អតិថិជនទាំងអស់ ក៏ដូចជាអ្នកប្រើប្រាស់ផលិតផលចំណីអាហារក្រុមហ៊ុនស៊ី.ភី អាចរកទិញផលិតផលចំណីអាហាររបស់យើងបាន តាមរយៈផ្លាកសម្គាល់របស់ក្រុមហ៊ុនរួមមាន CP Brand, Super Chef រួមទាំងហាងរបស់ក្រុមហ៊ុនដូចជា CP Fresh Mart ក៏ដូចជាផ្សារទំនើប និងផ្សារទូទៅផ្សេងៗជាច្រើនទៀត។ គ្រប់ផលិតផល CP ទាំងអស់ ផលិតចេញពីរោងចក្រដែលបានទទួលស្តង់ដារ GHP, HACCP និង Halal អ្នកប្រើប្រាស់ទាំងអស់ធានាថា នឹងទទួលបាននូវផលិតផលចំណីអាហារដែលមានគុណភាព និងសុវត្ថិភាព។ 
 
លើសពីនេះទៀត សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ធ្វើអាជីវកម្មផ្ទាល់ខ្លួន ក្រុមហ៊ុនក៏មាននៅអាជីវកម្មហ្វ្រែនឆាយជាច្រើន សម្រាប់ឱ្យជ្រើសរើស ដូចជា CP Fresh Shop, Five Star, Star Coffee, និង Hi-Pork ដើម្បីឱ្យសហគ្រិនអាចជ្រើសរើសធ្វើជាម្ចាស់អាជីវកម្មបាន។
 

  

QR Code Facebook CP Cambodia 
QR Code Website CP Cambodia 


QR Code Youtube CP Cambodia 
 

ជាចុងក្រោយ CPF សូមគោរពអញ្ជើញប្រជាជនកម្ពុជា ចូលរួមលើកទឹកចិត្ត ផ្តល់កម្លាំងចិត្តទាំងអស់គ្នាចំពោះ កីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា ដែលមានបេះដូងតស៊ូលើគ្រប់កីឡា និងដណ្តើមយកជ័យជម្នះនេះទាំងអស់គ្នា។ ដោយការលើកទឹកចិត្ត តាមរយៈការផ្ញើការលើកទឹកចិត្តនៅលើបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់ នៅគ្រប់ការប្រកួត ហើយក៏សូមឲ្យកីឡាករជម្រើសជាតិកម្ពុជា តស៊ូឲ្យអស់ពីសមត្ថភាព ដើម្បីយកជ័យជម្នះជូនជាតិ និងប្រជាជនកម្ពុជាទាំងអស់៕


(អត្ថបទពាណិជ្ជកម្ម) 
 

© រក្សាសិទ្ធិដោយ thmeythmey.com