ជាតិ
អត្ថបទពាណិជ្ជកម្ម
កញ្ញា សូ សាន ទទួលបានការចាប់អារម្មណ៍ខ្លាំងតាមរយៈកិច្ចការមនុស្សធម៌
07, Jun 2023 , 4:19 pm        
រូបភាព
កញ្ញា សូ សាន កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង តាមរយៈកិច្ចការមនុស្សធម៌ ពោលជារឿយៗកញ្ញា តែងតែចែករំលែកនូវធនធាន និងជាសម្ភារប្រើប្រាស់ដល់អ្នកខ្វះខាត ចាស់ជរា និងក្មេងកំព្រាជាបន្តបន្ទាប់ ។

ជាក់ស្ដែងថ្មីៗនេះកញ្ញា សូ សាន បានបរិច្ចាគថិវកាជាង៥០០០ដុល្លារ ធ្វើស្ពានជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋ និង១៨០០ដុល្លារ សម្រាប់សាលា១០មករា ដែលជាតម្រូវការចាំបាច់ក្នុងសាលា ជាពិសេសសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ព្រមទាំងប្រជាពលរដ្ឋនៅភូមិបឹងវាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ថវិកា៦៥,០០០ដុល្លារ របស់កញ្ញា សូ សាន គឺមួយចំនួនធំសម្រាប់សាងស្ពាន ដែលបង្កឡើងដោយគ្រោះធម្មជាតិ និងមួយចំនួនទៀតសម្រាប់លោកគ្រូ អ្នកគ្រូ សាលា១០មករា បឹងកន្ទួត ទិញតុសម្រាប់សិស្សានុសិស្ស ។


 
ក្រៅពីទឹកចិត្តល្អប្រពៃ កញ្ញា សូ សាន ក៏តែងតែមានវត្តមាន និងការងារជាច្រើនជាមួយថ្នាក់ដឹកនាំធំៗ។ ជាក់ស្ដែង ម្ចាស់ក្រុមហ៊ុន SoSan Global Co.,Ltd រូបនេះ ទើបតែបានចូលជួបសម្ដែងការគួរសមជាមួយ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយកផលិតផលបណ្ដូលផ្កា Saffron ជូនក្នុងថ្ងៃខួបកំណើតផងដែរ ។

សូមបញ្ជាក់ថា ក្រៅពីជាសប្បុរសជន កញ្ញា សូ សាន ក៏ជាអ្នកថតរូបដ៏មានស្នាដៃម្នាក់ក្នុងការថតរូបឲ្យថ្នាក់ដឹកនាំ។
 






© រក្សាសិទ្ធិដោយ thmeythmey.com