ជាតិ
ស្រុកស្វាយលើជាតំបន់ពិបាកបុកអណ្ដូងនិងខ្សត់ទឹកក្រោមដីជាងគេ
11, Jun 2023 , 3:29 pm        
រូបភាព
លោក មាស សំឡី មន្រ្តីទំនាក់ទំនងបច្ចេកទេសនៃអង្គការទឹកដើម្បីកម្ពុជាពេលចូលរួមក្នុងសិក្ខាសាលាស្ដីពីការគ្រប់គ្រងទឹកក្រោមដីនាថ្ងៃទី១០ មិថុនា។
លោក មាស សំឡី មន្រ្តីទំនាក់ទំនងបច្ចេកទេសនៃអង្គការទឹកដើម្បីកម្ពុជាពេលចូលរួមក្នុងសិក្ខាសាលាស្ដីពីការគ្រប់គ្រងទឹកក្រោមដីនាថ្ងៃទី១០ មិថុនា។
សៀមរាប៖ លោក មាស សំឡី ជាមន្រ្តីទំនាក់ទំនងបច្ចេកទេសនៃអង្គការទឹកដើម្បីកម្ពុជា។ ក្នុងបទពិសោធន៍៣១ឆ្នាំនៃការងារទាក់ទងនឹងទឹកក្រោមដី លោក សំឡី មានភាពភាពស៊ីជម្រៅ ច្រើនពីការងារទឹក។ សម្រាប់ខេត្តសៀមរាប លោក សំឡី អះអាងថា ទឹកហូរចុះពីជើងទៅត្បូងបុកឆ្ពោះ ទៅទន្លេសាប ចំណែកនីវ៉ូទឹកពីតំបន់ស្រុកក្រឡាញ់ទៅបន្ទាយមានជ័យ ខុសគ្នាមួយម៉ែត្រក្នុងមួយ គីឡូម៉ែត្រ។

 
នៅក្នុងខេត្តសៀមរាប ស្រុកស្វាយលើដែលខ្សត់ទឹកក្រោមដីខ្លាំងជាងគេ ទោះមានភ្លៀងធ្លាក់​ច្រើនយ៉ាងណា តែស្រទាប់ដីនៅតំបន់នោះមិនជ្រាបទឹកចូលទៅក្រោមដីទេ ដែលជាការលំបាក​សម្រាប់​ការបុកអណ្ដូង ឬខួង។ ជម្រើសល្អនៅតំបន់នោះ គឺការជីកស្រះធំៗសម្រាប់ស្ដុកទឹកប្រាស់ប្រាស់ ពិសេសនារដូវប្រាំង៕
 
ព័ត៌មានលម្អិត សូមស្ដាប់ការពន្យល់របស់លោក មាស សំឡី ក្នុងសិក្ខាសាលាស្ដីពីការគ្រប់គ្រងទឹក ក្រោមដី ដែលរៀបចំឡើងដោយស្ថាប័ន SUMERNET នៅថ្ងៃទី១០ មិថុនា ដូចតទៅ៖ 
 

Tag:
 អណ្ដូងទឹក
  ស្វាយលើ
  ប្រភពទឹក
© រក្សាសិទ្ធិដោយ thmeythmey.com