ជាតិ
កូនឈើចម្រុះជិត៥០០ដើម និងស្មៅ៤០០ម៉ែត្រការ៉េ ត្រូវបានដាំនាបរិវេណអង្គរវត្ត
11, Jun 2023 , 5:29 pm        
រូបភាព
លោកស្រី ភឿង សក្កណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងសហការី និង អង្គការដៃគូនានា ក្នុងសកម្មភាពដាំដើមឈើ និងស្មៅ នៅតំបន់អង្គរវត្ត រូបភាពពី៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
លោកស្រី ភឿង សក្កណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងសហការី និង អង្គការដៃគូនានា ក្នុងសកម្មភាពដាំដើមឈើ និងស្មៅ នៅតំបន់អង្គរវត្ត រូបភាពពី៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ដោយ៖ សុង សុធាវី
 
អាជ្ញាធរជាតិអប្សរា និងគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយ ស៊ីស៊ីអង្គរ (ICC-Angkor) ដោយសម្រេចដាំស្មៅ៤០០ម៉ែត្រការ៉េ  និងដើមឈើជិត៥០០ដើម នៅបរិវេណខាងត្បូងឆៀងខាងលិចនៃប្រាសាទអង្គរវត្ត នៅថ្ងៃទី ១០ មិថុនា។

 
ការដាំដើមឈើ និងបណ្ដុះស្មៅឡើងវិញនេះ ដើម្បីបង្កើនសោភណ្ឌភាពជុំវិញបរិវេណអង្គរ ក៏ដូចជាទាក់ទាញអារម្មណ៍ភ្ញៀវទេសចរ ដែលទស្សនា និងកម្សាន្ត នៅខេត្តប្រវត្តិសាស្រ្តនេះ។
 
គួរបញ្ជាក់ថា បច្ចុប្បន្ន អាជ្ញាធរជាតិអប្សាបានសហការជាមួយស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងអង្គការដៃគូនានា ដោយបានដាំស្មៅសរុបចំនួន២៧,៤៨១ម៉ែត្រការ៉េ និងដាំកូនឈើសរុបចំនួន២២,៩៦៣ដើម ដើម្បីបំពេញបន្ថែមនៅលើដី ដែលប្រជាពលរដ្ឋបានស្ម័គ្រចិត្តចាកចេញពីតំបន់អង្គរ ទៅរស់នៅតំបន់អភិវឌ្ឍពាក់ស្នែង និងតំបន់រុនតាឯក ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕
 
 
 
 
 
 
 
 
 
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com