ជាតិ
កូនផ្សោតមួយក្បាលទៀត កើតនៅអន្លង់កាំពី ខេត្តក្រចេះ
16, Jun 2023 , 6:59 pm        
រូបភាព
រូបភាព៖ Tan Somethbunwath@FIA/WWF-Cambodia
រូបភាព៖ Tan Somethbunwath@FIA/WWF-Cambodia
ភ្នំពេញ៖ ក្រុមស្រាវជ្រាវ ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ,ស្ទឹងត្រែង និងអង្គការមូលនិធិពិភពលោកសម្រាប់ធម្មជាតិ (WWF) បានប្រទះឃើញកូនផ្សោតថ្មីមួយនៅអន្លង់កាំពី ខេត្តក្រចេះ។ នេះជាកូនផ្សោតទី៤ហើយ ដែលកើតក្នុងឆ្នាំ ២០២៣។



ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា កូនផ្សោតមួយក្បាលនេះ ត្រូវបានគេប្រទះឃើញ និងថតបាននៅរសៀលម៉ោង១កន្លះ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចអន្ទង់វៀននៃអន្លង់កាំពី ភូមិកាំពី ឃុំសំបុក្រ ស្រុកចិត្របុរី ខេត្តក្រចេះ។ កូនផ្សោតដែលទើបកើតថ្មីនេះ មានអាយុប្រមាណ៥ថ្ងៃ កំពុងហែលជាមួយផ្សោតពេញវ័យចំនួន ៥ក្បាលទៀត។ 
 
សូមបញ្ជាក់ថា នេះជាកូនផ្សោតទី៤ហើយ ដែលបានកត់ត្រាចាប់តាំងពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣។ ដោយឡែក ឆ្នាំ២០២២ ក្រុមអ្នកភិរក្សបានកត់ត្រាកូនផ្សោតចំនួន៦ក្បាល និងនៅឆ្នាំ២០២១ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន៦ក្បាល៕ 
 

រូបភាព៖ Tan Somethbunwath@FIA/WWF-Cambodia
 


Tag:
 ផ្សោត
  អន្លង់កាំពី
  WWF
  រដ្ឋបាលជលផល
© រក្សាសិទ្ធិដោយ thmeythmey.com