ជាតិ
ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នៅកំពង់ចាម តម្លៃ២២លានដុល្លារ ចាប់ផ្ដើមសាងសង់
17, Jun 2023 , 2:59 pm        
រូបភាព
ដោយ៖ ទូច សូរិយា

អនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ចាម នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់មេគង្គជំហានទី៤ មានតម្លៃប្រមាណ ២២លានដុល្លារ ត្រូវបានបើកការដ្ឋានសាងសង់ នាថ្ងៃទី ១៦ ខែមិថុនា ។


 
យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន អនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់មានហេដ្ឋារចនាសម្ព័ន្ធដូចជា ការតភ្ជាប់បណ្តាញទឹកកខ្វក់តាមផ្ទះ និងអគារការិយាល័យចំនួន ៣ ៩៦៥កន្លែង, ប្រព័ន្ធបណ្តាញទុយោប្រមូលមេ និងរងប្រវែង ៥១គីឡូម៉ែត, ស្ថានីយបូមមេ និងរងចំនួន ៣កន្លែង, ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន ១កន្លែង និងប្រព័ន្ធលូរំដោះទឹកភ្លៀង។
 
ទន្ទឹមនឹងនេះ គម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ គឺទទួលកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ។ គម្រោងនេះ មានកិច្ចសហការត្រួតពិនិត្យបច្ចេកទេសពីក្រុមហ៊ុន RAMBOLL DANMARK A/S, ក្រុមហ៊ុន Oriental Consultant Global Co., Ltd., ក្រុមហ៊ុនSCE, ក្រុមហ៊ុនTancons (Cambodia) Co., Ltd. និងម៉ៅការសាងសង់ដោយក្រុម Beijing Urban Construction Group Co., Ltd (BUCG)។ សូមបញ្ជាក់ថា គម្រោងសាងសង់នេះ គ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៥៕
 

រូបភាពពី៖ ក្រសួងសាធារណការ និងដឹកជញ្ជូន៕

 

Tag:
 ក្រសួងសាធារណការ
  ប្រព័ន្ធលូ
© រក្សាសិទ្ធិដោយ thmeythmey.com