ជាតិ
ឥទ្ធិពល​ពីជ្រលងសម្ពាធទាបនៅចិន នាំឱ្យកម្ពុជា​មាន​ភ្លៀង​លាយឡំផ្គរ រន្ទះ ដល់ថ្ងៃទី២៧ មិថុនា
21, Jun 2023 , 7:59 am        
រូបភាព
កម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលងនៃតំបន់សម្ពាធទាប នៅប្រទេសចិន និងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យមរយៈពេលមួយសប្ដាហ៍ចាប់ពីថ្ងៃទី២១ ដល់ទី២៧ ខែមិថុនា។ ស្ថានភាពបែបនេះ ធ្វើឱ្យកម្ពុជាមានភ្លៀងធ្លាក់កម្រិតពីខ្សោយ ទៅមធ្យម លាយឡំផ្គរ រន្ទះ និងខ្យល់កន្រ្កាក់មួយសប្ដាហ៍។



បើតាមការព្យាករណ៍របស់ក្រសួងធនធានទឹក តំបន់ទំនាបកណ្ដាល អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្កាក់។ 
 
រីឯ តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្កាក់។ តំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមលាយដោយផ្គរ រន្ទះ និងខ្យល់កន្រ្កាក់៕ 
 

Tag:
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com