ជាតិ
ជប៉ុនផ្ដល់ជំនួយកម្ពុជា ជាង១៨៨លានដុល្លារសម្រាប់កែលម្អផ្លូវជនបទ និងផ្គត់ផ្គង់ទឹកស្អាត
20, Jun 2023 , 9:59 pm        
រូបភាព
លោក ប្រាក់ សុខុន រដ្ឋមន្រ្ដីការបរទេស  និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើជំនួយរួមគ្នា នា នាថ្ងៃទី២០ មិថុនានេះ ។
លោក ប្រាក់ សុខុន រដ្ឋមន្រ្ដីការបរទេស និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើជំនួយរួមគ្នា នា នាថ្ងៃទី២០ មិថុនានេះ ។
ភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយដល់កម្ពុជា ជាង១៨៨លានដុល្លារ សម្រាប់គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ និងគម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត។



ជំនួយនេះ ត្រូវបានធ្វើឡើងក្រោមការចុះហត្ថលេខារវាង លោក ប្រាក់ សុខុន រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី២០ មិថុនានេះ ។
 
រដ្ឋាភិបាលជប៉ុន បានផ្ដល់ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន   ២៣,៦៩២ លានយ៉េន ប្រមាណ ១៧២,៩៣ លានដុល្លារ  សម្រាប់ការអនុវត្ត  គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ។  
 
ចំណែកឯ ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ២.០៨១ លានយ៉េន ប្រមាណ ១៥,១៨ លានដុល្លារ សម្រាប់ការអនុវត្ត គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប ដំណាក់កាលទី៣៕
 

Tag:
 ជប៉ុន
 ជំនួយ
© រក្សាសិទ្ធិដោយ thmeythmey.com