កីឡាជាតិ
ជាតិ
សូហ្វតិន្នីស៖ កម្ពុជា ឈ្នះមេដាយមាស១ និងសំរឹទ្ធ៤ ពីការប្រកួត NBI នៅកូរ៉េខាងត្បូង
20, Jun 2023 , 9:42 pm        
រូបភាព
កីឡាករ ចន ម៉ាដា និងកីឡាការិនី ហ្វីលីពីន Virvien Bejosano
កីឡាករ ចន ម៉ាដា និងកីឡាការិនី ហ្វីលីពីន Virvien Bejosano
ដោយ:
អត្តពលិកកីឡាសូហ្វតិន្នីសកម្ពុជាឈ្នះមេដាយសរុប៥ ក្នុងនោះមេដាយមាស១ និងសំរឹទ្ធ៤ ពីការប្រកួតពានរង្វាន់ Nonghyup Bank Incheon Korea Cup International Soft Tennis Tournament 2023 នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នាទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូង។

 
មេដាយមាស១ ធ្វើបានដោយកីឡាករ ចន ម៉ាដា វាយគូចម្រុះបុរស-នារី (Mixed Doubla)ជាមួយកីឡាការិនីហ្វីលីពីន Virvien Bejosano   និងមេដាយសំរឹទ្ធ៤ ធ្វើបានដោយកីឡាករ ចន ម៉ាដា និងសាយ សុចិត្រា ប្រកួតលើវិញ្ញាសា វាយគូបុរស វិញ្ញាសាវាយក្រុមនារី ធ្វើបានដោយកីឡាការិនី ឃី ម៉េជួង កីឡាការិនី ឃន ចន្ទរ៉ូសិកា និងកីឡាការិនី ហូរ ស្រីណុច វិញ្ញាសាឯកត្តជនធ្វើបានដោយកីឡាករ សំ ចន្ទកាប៊ី និងវិញ្ញាសាវាយគូចម្រុះបុរស-នារី ធ្វើបានដោយកីឡាការិនី ហូរ ស្រីណុច និងកីឡាករម៉ុងហ្គោលី Amarbayasgalan។
 
កីឡាករ សំ ចន្ទកាប៊ី ឈ្នះមេដាយសំរឹទ្ធ។

គួបញ្ជាក់ថា សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានបញ្ជូនប្រតិភូគ្រូបង្វឹក កីឡាករ និងកីឡាការិនី ៩រូបចូលរួមការប្រកួតកីឡាសូហ្វតិន្នីសពានរង្វាន់ NBI ដែលប្រព្រឹត្តទៅពីថ្ងៃទី១៦ ដល់ទី២១ ខែមិថុនា ឆ្នាំ២០២៣ ដោយមានប្រទេសចំនួន ១៤ចូលរួមប្រកួតប្រជែង។ ប្រតិភូដឹកនាំដោយ លោក KIM GUN JUNG គ្រូបង្វឹក កីឡាករ ឌឹម សំសុជាភារុណ, ចន ម៉ាដា, សំ ចាន់កាប៊ី, សាយ សុចិត្រា, សយ សុធន់ និងកីឡាការិនី ហូរ ស្រីណុច, ឃី ម៉េងជួង និងកីឡាការិនី ឃន ចន្ទរ៉ូសិកា៕
 
 

Tag:
 កីឡាសូហ្វតិន្នីស
 NBI
© រក្សាសិទ្ធិដោយ thmeythmey.com