កីឡាជាតិ
ជាតិ
JBM Cup៖ ក្រុមបាល់ទះវិសាខាស្ថិតក្នុងពូល A ប៉ះក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី និងកោះតៃវ៉ាន់
21, Jun 2023 , 2:10 pm        
រូបភាព
ការប្រកួតបាល់ទះមិត្តភាពរវាងក្រុមវិសាខា(ខៀវ) និងក្រសួងមហាផ្ទៃ(ស)
ការប្រកួតបាល់ទះមិត្តភាពរវាងក្រុមវិសាខា(ខៀវ) និងក្រសួងមហាផ្ទៃ(ស)
ដោយ:
ក្រុមកីឡាបាល់ទះវិសាខា បានទៅដល់ប្រទេសម៉ាឡេស៊ីហើយនៅថ្ងៃទី២០ ខែមិថុនា ដើម្បីចូលរួមការប្រកួតពានរង្វាន់បាល់ទះក្នុងសាល Johor Bahru-Mayor’s Cup 2023 ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី។ ជំនួបដំបូងវិសាខា ត្រូវប៉ះក្រុមម្ចាស់ផ្ទះ Wei Xu Johor SUKMA ក្នុងទីលាន MBJB ទីក្រុងJohor Bahru នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។

 
ក្លិបបាល់ទះវិសាខា ជាក្រុមបាល់ទះមួយតំណាងកម្ពុជាចេញដំណើរប្រកួតពានរង្វាន់លីគជាលើកដំបូងដោយមានការចូលរួមពីប្រទេសចំនួន ៥រួមមាន ក្រុមបាល់ទះវិសាខា(កម្ពុជា) ក្រុមបាល់ទះម្ចាស់ផ្ទះម៉ាឡេស៊ី Wei Xu Johor SUKMA និង Sarawak ក្រុមបាល់ទះមកពីកោះតៃវ៉ាន់ Win Streak Taiwan និង Way Li Taiwan ក្រុមបាល់ទះមកពីប្រទេសសិង្ហបុរី Shah Alam City Council និងក្រុមបាល់ទះមកពីប្រទេសថៃ Songkhla Thailand។
 


ក្រុមបាល់ទះវិសាខា ស្ថិតក្នុងពូល A  រួមមាន Wei Xu Johor SUKMA, Sarawak និងក្រុម Win Streak Taiwan។ ចំណែកពូល B មានក្រុមបាល់ទះ Shah Alam City Council, Way Li Taiwan និងSongkhla Thailand។
 
សម្រាប់ជំនួបដំបូងរបស់ក្រុមបាល់ទះវិសាខា កម្ពុជា នឹងត្រូវសួរសុខទុក្ខម្ចាស់ផ្ទះម៉ាឡេស៊ី Wei Xu Johor SUKMA និងប្រកួតបន្ទាប់ជួប Win Streak Taiwan មកពីកោះតៃវ៉ាន់ នៅថ្ងៃទី២២ ខែមិថុនា និងប្រកួតទីបី ត្រូវជួបក្រុម Sarawak របស់ម៉ាឡេស៊ី នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។ ព្រឹត្តិការណ៍ Johor Bahru-Mayor’s Cup 2023 មានរយៈពេលប្រកួត៤ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់២៥ ខែមិថុនា៕ 
 
 
 

Tag:
 កីឡាបាល់ទះ
 JBM
© រក្សាសិទ្ធិដោយ thmeythmey.com