ជាតិ
សម្ដេច ហ៊ុន សែន៖ ជំងឺអេដស៍ កើនឡើង៣០០ករណីក្នុងឆ្នាំ២០២២
24, Jun 2023 , 2:59 pm        
រូបភាព
ភ្នំពេញ៖ ក្នុងឆ្នាំ២០២២ អ្នកឆ្លងជំងឺអេដស៍ មានរហូតដល់ ១៤០០នាក់ កើនឡើងរហូតដល់ ៣០០នាក់ បើប្រៀបធៀបនឹងឆ្នាំ២០២១។ នេះបើតាមការលើកឡើងរបស់សម្ដេចនាយរដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីជួបជុំកម្មករនៅពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃទី ២៤ ខែមិថុនា ។



 
សម្ដេច ហ៊ុន សែន ព្រួយបារម្ភចំពោះអត្រានៃការកើនឡើងនៃអ្នកផ្ទុកជំងឺអេដស៍ ខណៈដែលជំងឺនេះគ្មានថ្នាំព្យាបាលជានោះឡើយ។  សម្ដេច ហ៊ុន សែន សង្កត់ធ្ងន់ដូច្នេះ៖ «អេដស៍ ក៏ដូចកូវីដដែលតែវាធ្ងន់ជាងកូវីដ អេដស៍អត់ទាន់ចប់ទេ នៅស្រុកខ្មែរ។ ឆ្នាំ២០២២នេះ កើនឡើង៣០០នាក់ បើប្រៀបធៀបឆ្នាំ២០២១ គឺមាននិន្នាការកើនឡើង»។ 
 
ជាមួយគ្នា​នេះ  សម្ដេចនាយរដ្ឋមន្រ្តី ក៏បានអំពាវនាវឱ្យពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះជំងឺអេដស៍ ជាពិសេសអ្នកស្រលាញ់ភេទដូចគ្នាដែលងាយឆ្លងមេរោគនេះខ្លាំង។ សម្ដេច ហ៊ុន សែន  បន្ថែមដូច្នេះ៖ «កុំភ្លេចថា នៅកម្ពុជាមិនទាន់អស់មេរោគអេដស៍ទេ ដូច្នេះសូមអ្នកទាំងអស់គ្នា កុំភ្លេចខ្លួនឱ្យសោះ មិនថាស្រ្តី និងបុរសទេ ប្រសិនបើមិនទុកចិត្តប្រើវិធីការពារទៅ»៕ 
 

Tag:
 សម្ដេច ហ៊ុន​ សែន
  ជំងឺអេដស៍
© រក្សាសិទ្ធិដោយ thmeythmey.com