ជាតិ
និស្សិតវិស្វកម្មអេឡិចត្រូនិកនៅសៀមរាប បញ្ចេញស្នាដៃផ្សេងៗគ្នាក្នុងទិវាជាតិអប់រំ
25, Jun 2023 , 3:59 pm        
រូបភាព
សកម្មភាពការសាកស្បងឧបករណ៍​ របស់និស្សិតជំនាញវិស្វកម្មអេឡិចត្រូនិក។
សកម្មភាពការសាកស្បងឧបករណ៍​ របស់និស្សិតជំនាញវិស្វកម្មអេឡិចត្រូនិក។
សៀមរាប៖ និស្សិតវិស្វកម្មអេឡិចត្រូនិក ពីវិទ្យាស្ថានពហុបច្ចេកទេសអង្គរ ខេត្តសៀមរាប បានបញ្ចេញ១០ស្នាដៃផ្សេងៗគ្នា ក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ក្នុងខេត្តសៀមរាប នៅសួនព្រះរាជដំណាក់ នៃក្រុងសៀមរាប កាលពីថ្ងៃទី១៥មិថុនា។

 
ស្នាដៃឧបករណ៍អេឡិចត្រូនិកទាំងនោះ គឺជាឧបករណ៍ សម្រាប់ប្រើប្រាស់ក្នុងគេហដ្ឋាន និងប្រើប្រាស់ក្នុងរោងចក្រឧស្សាហកម្ម នៃសម័យឌីជីថល។ 
 
ព័ត៌មានពិស្ដារពីស្នាដៃនិស្សិតវិស្វកម្មអេឡិចត្រូនិក សូមលោកអ្នកនាងទស្សនាបទសម្ភាសដូចខាងក្រោម៖ 



គួរជម្រាបផងដែរថា ខេត្តសៀមរាបបានប្រារព្ធទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៦ កាលពីចុងសប្ដាហ៍កន្លងទៅ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ និងការងារសមរម្យ»។ សិស្សនិស្សិតជាង១ពាន់នាក់ បានចូលរួមក្នុងពិធីនៅពេលនោះ ដោយមានការតាំងបង្ហាញស្នាដៃពីសិស្សនិស្សិតនៃសាលាបណ្ដុះបណ្ដាលបច្ចេកទេសទាំងពីរ នៅក្នុងខេត្តសៀមរាប៕ 
 

Tag:
 ThmeyThmey
  វិស្វកម្មអេឡិចត្រូនិក
  វិទ្យាស្ថានពហុបច្ចេកទេសអង្គរ
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com