ជាតិ
សង្គមជាតិ
អ្នកកាសែតកម្ពុជា១០នាក់ ចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅប៉េកាំង
26, Jun 2023 , 9:40 am        
រូបភាព
ប៉េកាំង៖ អ្នកសារព័ត៌មានកម្ពុជាចំនួន១០រូប មកពីស្ថាប័នទូរទស្សន៍ អនឡាញ កាសែត ចូលរួមកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (2023 Lancang-Mekong Cooperation (LMC) Media Summit នៅទីក្រុងប៉េកាំងប្រទេសចិន ចាប់ពីថ្ងៃទី២៦ដល់៣០ មិថុនា ឆ្នាំ២០២៣។  កិច្ចប្រជុំនេះ រៀបចំដោយកាសែតដ៏ធំរបស់ ប្រទេសចិន People’s Daily។

 
អំឡុងពេលនៃកិច្ចប្រជុំកំពូលរយៈពេល៥ថ្ងៃនេះ  អ្នកសារព័ត៌មាន នឹងទៅទស្សនកិច្ចក្រុមហ៊ុនសាជីវកម្មវិស្វកម្មថាមពលចិន និងទៅទស្សនកិច្ចសកលវិទ្យាល័យសារគមនាគមន៍ ដ៏ល្បីរបស់ចិន។  អ្នកកាសែត នឹងបន្តទស្សនកិច្ចមជ្ឈមណ្ឌលធនធានទឹក នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនៃក្រសួងធនធានទឹករបស់ប្រទេសចិន។ ទន្ទឹមគ្នានេះ អ្នក កាសែតក៏មានឱកាសដើរកម្សាន្តនៅរមណីយដ្ឋានល្បីមួយចំនួនរបស់ចិនផងដែរ។  
 


កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅទីក្រុងប៉េកាំង ដែលប្រព្រឹត្ត ឡើងចាប់ពីថ្ងៃទី២៦ដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ក្រៅពីវត្តមានអ្នកកាសែត កម្ពុជាហើយនោះ ក៏មានការចូលរួមពីតំណាងកាសែតដ៏មានឥទ្ធិលពលមួយចំនួន របស់ ប្រទេសឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និង ចិន ផងដែរ៕
 





Tag:
 អ្នកកាសែត
© រក្សាសិទ្ធិដោយ thmeythmey.com