កីឡាជាតិ
ជាតិ
គុនខ្មែរ៖ កីឡាករកម្ពុជា ៣រូបធ្វើឱ្យបារាំងស្គាល់ថ្នាំខ្លាំង នៅទឹកដីបារាំង
26, Jun 2023 , 11:59 am        
រូបភាព
ការប្រកួតរវាងកីឡាករកម្ពុជា វី សម្ភស្ស និងកីឡាករបារាំង Barach Ghilas។
ការប្រកួតរវាងកីឡាករកម្ពុជា វី សម្ភស្ស និងកីឡាករបារាំង Barach Ghilas។
ដោយ:
កីឡាករគុនខ្មែរ៣រូប រួមមាន វី សម្ភស្ស ពេជ្យ សម្បត្តិ និងលិញ ភារម្យ សុទ្ធតែទទួលបានជ័យជម្នះលើកីឡាករបារាំងក្នុងការប្រកួតកីឡាប្រដាល់សេរី «រាហ៊ូ គុនខ្មែរអលស្តារ» ដែលធ្វើនៅថ្ងៃទី២៤ ខែមិថុនា ក្នុងក្រុងប៉ារីស។ ចំណោមកីឡាករកម្ពុជា៤រូប មានតែមឿន សុខហ៊ុច ម្នាក់ប៉ុណ្ណោះរងបរាជ័យ។



ការប្រកួតនៅក្នុងទឹកទី១ រវាងបង្គោលក្រហមកីឡាករមកពីប្រទេសកម្ពុជា វី សម្ភស្ស ឬអេលីត សម្ភស្ស បានយកឈ្នះកីឡាករបារាំងបង្គោលខៀវ Barach Ghilas លើប្រភេទទម្ងន់៦៧គីឡូក្រាម ដោយវាយឱ្យសន្លប់ និងត្រូវមន្រ្តីអាជ្ញាកណ្តាលសម្រេចបញ្ឈប់ក្រោយស្ថានភាពមិនអាចបន្តការប្រកួតទៀតបាន។
 
ការប្រកួតរវាងបង្គោលក្រហម ពេជ្រ សម្បត្តិ និងបង្គោលខៀវ Bahroumi Faycal។
គូបន្ទាប់បង្គោលក្រហមគីងកុងពិឃាដ លិញ ភារម្យ ឬអេលីត សាន់ បានយកឈ្នះកីឡាករបារាំងបង្គោលខៀវ Moundo Hamza  លើប្រភេទទម្ងន់ ៦០គីឡូក្រាមដោយទាត់ផ្កាប់ចានឱ្យសន្លប់នៅទឹកទី២។ រីឯកីឡាករកម្ពុជាបង្គោលក្រហម មឿន សុខហុច រងបរាជ័យក្រោមថ្វីដៃកីឡាករបារាំងបង្គោលខៀវ Kasem Yanis លើប្រភេទទម្ងន់ ៦០គីឡូក្រាមដោយពិន្ទុក្រោយតស៊ូយ៉ាងស្វិតស្វាញពេញបីទឹក។
 
ចំណែកគូចុងក្រោយកីឡាករកម្ពុជាបង្គោលក្រហមក្របីព្រៃ ពេជ្រ សម្បត្តិ បានយកឈ្នះបង្គោលខៀវកីឡាករបារាំង Bahroumi Faycal លើប្រភេទទម្ងន់ ៦០គីឡូក្រាម ដោយពិន្ទុបន្ទាប់ពីបើកការប្រយុទ្ធគ្នាដ៏ជក់ចិត្តនៅសង្វៀនគុនខ្មែរអលស្តារពេញបីទឹក៕
 
 

Tag:
 កីឡាប្រដាល់គុនខ្មែរ)
© រក្សាសិទ្ធិដោយ thmeythmey.com