កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុង Jeddah របស់អារ៉ាប៊ីសាអូឌីតទទួលធ្វើម្ចាស់ផ្ទះ Club World Cup ឆ្នាំ២០២៣
27, Jun 2023 , 8:29 pm        
រូបភាព
ការប្រកួតពានរង្វាន់ ​FIFA Club World Cup ឆ្នាំ២០២៣ នឹងត្រូវធ្វើឡើងក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ថ្ងៃទី២៦ ខែមិថុនា។



«យើងពិតជារីករាយដែលទីក្រុង Jeddah ដ៏ទំនើប និងកេរ្តិ៍ឈ្មោះនឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ FIFA Club World Cup ឆ្នាំ ២០២៣។»។ នេះជាការសរសើររបស់ FIFA ទៅកាន់ប្រទេសម្ចាស់ផ្ទះអារ៉ាប៊ីសាអូឌីត។ 
  


ការសម្រេចចិត្តជ្រើសរើសយកទីក្រុងស្ថិតក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បានធ្វើឡើងបន្ទាប់ពីប្រតិភូ FIFA បានធ្វើដំណើរទៅកាន់ទីក្រុង Jeddah ដើម្បីត្រួតពិនិត្យ និងវាយតម្លៃសម្រាប់ការរៀបចំព្រឹត្តិការណ៍។
 
ការប្រកួត Club World Cup នឹងធ្វើឡើងចាប់ពីថ្ងៃទី១២ ដល់ទី២២ ខែធ្នូ ហើយប្រទេសអារ៉ាប៊ីសាអូឌីតនឹងរៀបចំការប្រកួតនេះលើកដំបូងក្នុងប្រវត្តិសាស្ត្រខ្លួន ដូចទៅនឹងការប្រកាសកាលពីខែកុម្ភៈ ពីសំណាក់ FIFA។
  


ការប្រកួតនាចុងឆ្នាំ ២០២៣ នៃព្រឹត្តិការណ៍ Club World Cup ក៏ជាទម្រង់នៃការប្រកួតពានរង្វាន់ចុងក្រោយបង្អស់ ដែលមានវត្តមានក្រុមត្រឹមតែចំនួន ៧ ចូលរួមប្រកួតដែលមកពីទ្វីបនានាលើពិភពលោកផងដែរ។ 
 
រចនាសម្ព័ន្ធនៃការប្រកួតនាពេលបន្ទាប់ នឹងត្រូវកែប្រែដោយតម្រូវឱ្យមានក្រុមចំនួន ៣២​ត្រូវប្រកួតប្រជែងគ្នា ហើយការប្រកួតពានរង្វាន់ Club World Cup ជាមួយទម្រង់នៃការប្រកួតថ្មីនឹងធ្វើឡើងនៅក្នុងឆ្នាំ ២០២៥ នៅប្រទេសអាម៉េរិក៕
 

Tag:
 FIFA Club World Cup 2023
© រក្សាសិទ្ធិដោយ thmeythmey.com