កីឡាអន្តរជាតិ
អន្តរជាតិ
បង្កើតគណនី Instagram ១ថ្ងៃកូនប្រុស Foden ទទួលបាននាក់ចុចតាមដាន ១លាននាក់
27, Jun 2023 , 10:29 pm        
រូបភាព
Ronnie Foden កូនប្រុសរបស់កីឡាករ ​Phil Foden ខ្សែបម្រើ Manchester City ទទួលបានចំនួននាក់ចុចតាមដាន ឬ Follower ចំនួន ១លាននាក់នៅលើបណ្តាញសង្គម Instagram បន្ទាប់ពីបង្កើតគណនីបានរយៈពេលត្រឹមតែ ២៤ម៉ោង។ គណនីកូនប្រុសរបស់ Foden បានបង្ហោះរូបភាពដែលរូបគេបានឈរកាន់ពានរង្វាន់ Champions League ជាមួយឪពុក។



Ronnie ត្រូវបានគេឃើញអបអរជ័យជម្នះជាមួយនឹងកីឡាករ Rico Lewis របស់ក្រុម Manchester City បន្ទាប់ពីក្រុមដែលដឹកនាំដោយលោក Pep Guardiola ឈ្នះពានរង្វាន់ UEFA Champions League ក្រោយយកឈ្នះលើក្រុម Inter Milan និងជោគជ័យឈ្នះពានរង្វាន់ ៣ ក្នុងមួយរដូវកាល។ អ្នកគាំទ្រជាច្រើននៅលើបណ្តាញសង្គមចាប់អារម្មណ៍ខ្លាំងលើសកម្មភាពរបស់កូនប្រុសរបស់ Foden យ៉ាងខ្លាំងអំឡុងពេលនោះ។
  


កូនប្រុសរបស់ ​Foden ក៏បានចូលរួមបង្កើតរឿងរ៉ាវដ៏គួរឱ្យអស់សំណើចជាមួយនឹងកីឡាករ Erling Haaland ដោយរូបគេបានគិតថាខ្សែប្រយុទ្ធសញ្ជាតិន័រវែសជាមនុស្សស្រី។ បន្ទាប់ពីរឿងនោះមក Ronnie មានប្រជាប្រិយភាពខ្លាំងឡើងក្នុងចំណោមអ្នកគាំទ្រ។
 
ថ្មីៗនេះគេបានបង្កើតគណនីបណ្តាញសង្គម Instagram ដោយមានឈ្មោះថា (@officialronniefoden_) គណនីនោះទើបតែបង្កើតបានរយៈពេល ២៤ម៉ោងតែប៉ុណ្ណោះ ហើយទទួលបានចំនួននាក់ចុចតាមដាន ឬ Follower ចំនួន ១លាននាក់។ Ronnie Foden គឺជាកូនប្រុសច្បងរបស់កីឡាករ Phil Foden ហើយរូបគេទើបតែមានអាយុ ៤ឆ្នាំ ប៉ុណ្ណោះ។
 
រូបភាពដែលបានបង្ហោះដំបូងបំផុតនោះគឺជារូបភាពដែល Ronnie បានឈរកាន់ពានរង្វាន់ Champions League ជាមួយ Phil Foden ដែលជាឪពុក៕
 
 

Tag:
 Phil Foden
  Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com