កីឡាអន្តរជាតិ
អន្តរជាតិ
Marta នឹងបង្ហាញខ្លួនឱ្យក្រុមនារីប្រេស៊ីលនៅ World Cup លើកទី៦
28, Jun 2023 , 6:29 pm        
រូបភាព
កីឡាការិនី ​Marta នឹងបង្ហាញខ្លួនជាមួយក្រុមកីឡាបាល់ទាត់ជម្រើសជាតិប្រេស៊ីក្នុងព្រឹត្តិការណ៍ FIFA Women’s World Cup 2023 ជាលើកទី៦ ក្នុងអាជីព។



Marta ដែលធ្លាប់ជាប់ជាកីឡាការិនីល្អបំផុត FIFA World Player of year នឹងត្រូវដឹកនាំក្រុមជម្រើសជាតិនារីប្រេស៊ីល បំពេញបេសកកម្មក្នុងការស្វែងរកពានរង្វាន់បាល់ទាត់នារីពិភពលោក Women’s World Cup ឆ្នាំ២០២៣ ដែលអូស្ត្រាលី និងនូវែលសេឡង់ជាសហម្ចាស់ផ្ទះ។  
 
ទោះយ៉ាងណា អ្នកស្រី Pia Sundhage គ្រូប្រេស៊ីល បាននិយាយថាអ្នកស្រីមិនធានាបានឡើយថា Marta ដែលកាន់កំណត់ត្រាស៊ុតបញ្ចូលទីច្រើនជាងគេក្នុងព្រឹត្តិការណ៍ World Cup នារីគ្រប់សម័យកាលនឹងមានវត្តមានក្នុងជម្រើសដំបូង ឬយ៉ាងណានោះទេ។
  


«Marta គឺជាម្ចាស់ក្សត្រី នាងគឺជានិមិត្តរូប គ្រាន់តែនៅក្បែនាងគឺមានថាមពល។ ប្រសិនបើនាងនឹងស្ថិតនៅក្នុងជម្រើស ១១នាក់ដំបូង ខ្ញុំមិនដឹងឡើយ នាងនឹងត្រូវលេងនៅក្នុងតួនាទីដែលខ្ញុំបានផ្តល់ឱ្យនាង ហើយខ្ញុំប្រាកដណាស់ថានាងនឹងធ្វើបានល្អ។»។ នេះបើតាមសម្តីអ្នកស្រី Sundhage អតីតគ្រូបង្វឹកក្រុមជម្រើសជាតិនារីអាម៉េរិក និងស៊ុយអែត។
ក្រុមជម្រើសជាតិប្រេស៊ីលនារីនឹងចាប់ផ្តើមបោះជំរំហ្វឹកហាត់ក្នុងសប្តាហ៍នេះ ហើយពួកគេនឹងត្រូវជួបតទល់ក្រុមស៊ីលី សម្រាប់ការប្រកួតមិត្តភាព នៅថ្ងៃទី១ ខែកក្កដា មុនធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលី៕
  


ខាងក្រោមនេះជាបញ្ជីឈ្មោះក្រុមជម្រើសជាតិនារីប្រេស៊ីល៖
 
អ្នកចាំទី: Leticia Izidoro (Corinthians), Barbara (Flamengo), Camila (Santos)
 
ខ្សែការពារ: Antonia (Levante), Bruninha (Gotham FC), Kathellen (Real Madrid), Lauren (Madrid CFF), Monica Hickman (Madrid CFF), Rafaelle (Arsenal), Tamires (Corinthians)
 
ខ្សែបម្រើ: Duda Sampaio (Corinthians), Kerolin (North Carolina Courage), Luana (Corinthians), Adriana (Orlando Pride), Ana Vitoria (Benfica), Ary Borges (Racing Louisville)
 
ខ្សែប្រយុទ្ធ: Andressa Alves (AS Roma), Geyse (Barcelona), Nycole (Benfica), Bia Zaneratto (Palmeiras), Debinha (Kansas City Current), Gabi Nunes (Madrid CFF), Marta (Orlando Pride)៕
 
 

Tag:
 Marta
  Women’s World Cup
© រក្សាសិទ្ធិដោយ thmeythmey.com