កីឡាអន្តរជាតិ
អន្តរជាតិ
Rodriguez បំបែកកំណត់ត្រារត់ចម្ងាយ១០០ម៉ែត្រ ដោយពាក់ស្បែកជើងកែង
28, Jun 2023 , 10:29 pm        
រូបភាព
Christian Roberto Lopez Rodriguez បានបំបែកកំណត់ត្រារត់ចម្ងាយ ១០០ម៉ែត្របានល្បឿនលឿនបំផុតដោយការរត់ពាក់ស្បែកជើងកែង ធ្វើបានថេរវេលា ១២,៨២វិនាទី នាថ្ងៃទី២៧ ខែមិថុនា។ Rodriguez បំបែកកំណត់ត្រាចាស់របស់បុរសសញ្ជាតិអាល្លឺម៉ង់ Andre Ortolf ដែលធ្វើបាន ក្នុងរយៈពេល ១៤,០២វិនាទី។



ជំនួសឱ្យការពាក់ស្បែកជើងរត់ប្រណាំងធម្មតា បុរសវ័យ ៣៤ឆ្នាំ បានពាក់ស្បែកជើងកែងចោត ដើម្បីររត់ចម្ងាយ ១០០ម៉ែត្រ។ ទីបំផុងលោក Rodriguez សញ្ជាតិអេស្ប៉ាញ បានបំបែកកំណត់ត្រារត់ចម្ងាយ ១០០ម៉ែត្រ ដោយពាក់ស្បែកជើងកែងចោតនេះ។ 
  


តាមរយៈវីដេអូឃ្លីបរបស់ Rodriguez ដែលរត់ដោយពាក់ស្បែកជើងកែងចោតពណ៍ខ្មៅមានកម្ពស់យ៉ាងហោច ៧សង់ទីម៉ែត្រ និងទទឹងមិនលើកពី​ ១,៥សង់ទីម៉ែត្រ ប្រើប្រាស់ពេលត្រឹម ១២,៨២វិនាទី ក្នុងចម្ងាយ១០០ម៉ែត្រ។ វីដេអូរបស់បុរសវ័យ ៣៤ឆ្នាំ ត្រូវបានស្ថាប័នកំណត់ត្រាពិភពលោក Guinness World Records ទទួលស្គាល់ជាផ្លូវការ។
 
កំណត់ត្រាកាលពីមុនដែលកាន់កាប់ដោយបុរសសញ្ជាតិអាល្លឺម៉ង់ Andre Ortolf ដោយរូបគេជាអ្នកបង្កើតមាតិការមួយរូបនៅលើបណ្តាញសង្គមយូធូប (Youtube) កាលនោះគេរត់ចម្ងាយ ១០០ម៉ែត្រដោយពាក់ស្បែកជើងកែងចោតរត់បានថេរវេលា ១៤,០២វិនាទី។
 
«ការរៀបចំនេះមានលក្ខណៈទូលំទូលាយ និងជាក់លាក់។ ខ្ញុំរកឃើញវាថាពិតជាមានការប្រកួតប្រជែងខ្លាំងក្នុងការរត់ដោយការពាក់ស្បែកជើងកែងចោត នៅក្នុងល្បឿនដ៏លឿន។ នៅក្នុងប្រទេសអេស្ប៉ាញមានការរត់ប្រណាំងដូចនេះច្រើន ហើយរឿងទាំងនេះតែងតែជារឿងល្អ ក៏ដូចបង្កភាពងាយស្រួលបន្ថែមសម្រាប់ខ្ញុំ។»។ នេះជាសម្តីរបស់លោក Rodriguez បាននិយាយប្រាប់ទៅកាន់ ​Guinness World Record បន្ទាប់ពីបំបែកកំណត់ត្រារួច។
 
យ៉ាងណាបុរសសញ្ជាតិអេស្ប៉ាញរូបនេះ មិនមែនមិនធ្លាប់បំបែកកំណត់ត្រារបស់ Guinness World Records ឡើយ ដោយរូបគេធ្លាប់ធ្វើបានកំណត់ត្រា ក៏ដូចជាព្យាយាមបំបែកកំណត់ត្រាផ្សេងៗជាច្រើន មុនពេលសម្រេចបានការបំបែកកំណត់ត្រាការរត់ដោយពាក់ស្បែកជើងកែងចោតក្នុងល្បឿនដ៏លឿនបែបនេះ៕
 

Tag:
 Zharnel Hughes
© រក្សាសិទ្ធិដោយ thmeythmey.com