កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo, Benzemam, Kante បានថ្លៃពលកម្មលើសពី១០០លានដុល្លារក្នុង១ឆ្នាំ នៅទឹកដីអារ៉ាប៊ីសាអូឌីត
01, Jul 2023 , 5:00 pm        
រូបភាព
កីឡាករដែលទទួលបានប្រាក់ចំណូលច្រើនបំផុតនៅក្នុងការប្រកបអាជីពកីឡាបាល់ទាត់នៅក្នុងទឹកដីប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានបង្ហាញ បន្ទាប់ពីខ្សែបម្រើ N’Golo Kante និង Kalidou Koulibaly បានផ្ទេរទៅកាន់ក្លិបស្ថិតនៅក្នុងក្របខណ្ឌ Saudi Pro League កាលពីពេលថ្មីៗនេះ។


ខ្សែប្រយុទ្ធ Cristiano Ronaldo បានចាប់ផ្តើមដំណើរថ្មីរបស់គេនៅទឹកដីទ្វីបអាស៊ី នៅប្រទេសអារ៉ាប៊ីសាអូឌីត ដោយចូលរួមក្រុម Al-Nassr បន្ទាប់ពីចេញពីក្រុម Manchester United។



ការផ្លាស់ទៅកាន់ទឹកដីអារ៉ាប៊ីសាអូឌីតពីសំណាក់ខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំ បានក្លាយជារឿងដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់កីឡាករដែលមានវ័យច្រើន ហើយប្រកបអាជីបនៅតំបន់អឺរ៉ុបនាពេលបច្ចុប្បន្ន។



ស្ថិតក្នុងទីផ្សារដោះដូរពេលរដូវក្តៅ Karim Benzema បានផ្លាស់ចេញពីក្លិប Real Madrid ទៅកាន់ទឹកដីអារ៉ាប៊ីសាអូឌីត ចូលរួមជាមួយក្រុម Al-Ittihad ដែលទើបឈ្នះជើងឯក Saudi Pro League។ 
  


មិនតែប៉ុណ្ណោះ វីរបុរសក្របខណ្ឌ Premier League អតីតកីឡាករក្រុម Chelsea សញ្ជាតិបារាំង N’Golo Kante បានផ្លាស់ទៅកាន់ក្រុមជាមួយ Benzema គឺក្រុមជើងឯក Al-Ittihad ខណៈដែល Koulibaly និង Ruben Neves បានផ្លាស់ទៅកាន់ក្រុម Al- Hilal ដែលជាក្រុមមានប្រវត្តិសាស្រ្តនៃការឈ្នះពានច្រើននៅទឹកដីអារ៉ាប៊ីសាអូឌីត និងតំបន់អាស៊ី។
  


ទោះយ៉ាងខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់ នៅតែជាកីឡាករមួយរូបស្ថិតនៅក្នុងលីគបាល់ទាត់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលទទួលបានប្រាក់ចំណូលច្រើនជាងគេ ប្រមាណ ១៧៣លានផោន ២២០លានដុល្លារក្នុងមួយឆ្នាំ។
 
ខាងក្រោមនេះជាកីឡាករទាំង ១០ ដែលមានប្រាក់ចំណូលច្រើនជាងគេនៅអារ៉ាប៊ីសាអូឌីត៖
១. Cristiano Ronaldo ក្លិប Al Nassr ១អាទិត្យ ៣,៦លានផោន, ១ឆ្នាំ ១៧៣លានផោន (២២០លានដុល្លារ)
២. Karim Benzema ក្លិប Al Ittihad ១អាទិត្យ ៣,៥៨លានផោន, ១ឆ្នាំ ១៧២លានដុល្លារ (២១៩លានដុល្លារ)
៣. N’Golo Kante ក្លិប ​Al-Ittihad ១អាទិត្យ ១,៧លានផោន, ១ឆ្នាំ ៨៦,២លានផោន (១០៩,៨លានដុល្លារ)
៤. Kalidou Koulibaly ក្លិប Al-Hilal ១អាទិត្យ ៥០ម៉ឺនផោន, ១ឆ្នាំ ៣០លានផោន (៣៨,២លានដុល្លារ)
៥. Ruben Neves ក្លិប Al-Hilal ១អាទិត្យ ៣០ម៉ឺនផោន, ១ឆ្នាំ ១៦លានផោន (២០,៤លានដុល្លារ)
៦. Ever Benega ក្លិប Al-Shabab ១អាទិត្យ ១៧​,៦ម៉ឺនផោន, ១ឆ្នាំ ៩,១លានផោន (១១,៦លានដុល្លារ)
៧. Matheus Pereira ក្លិប Al-Wahda ១អាទិត្យ ១០,៧ម៉ឺនផោន, ១ឆ្នាំ ៥,៥លានផោន (៧,៤លានដុល្លារ)
៨. Anderson Talisca ក្លិប Al-Nassr ១អាទិត្យ ១០ម៉ឺនផោន, ១ឆ្នាំ ៥,១៧លានផោន (៦,៦លានដុល្លារ)
៩. Ahmed Hegazi ក្លិប Al-Ittihad ១អាទិត្យ ៩,៧ម៉ឺនផោន, ១ឆ្នាំ ៥,០១លានផោន (៦,៥លានដុល្លារ)
១០. Moussa Marega ក្លិប Al-Hilal ១អាទិត្យ ៧,៨ម៉ឺនផោន, ១ឆ្នាំ ៤,២៨លានផោន (៥,៥លានដុល្លារ)៕
 

Tag:
 (Top 10 players​
  Cristiano Ronaldo)
© រក្សាសិទ្ធិដោយ thmeythmey.com