ជាតិ
កម្ពុជា បន្តធ្លាក់ភ្លៀងលាយឡំខ្យល់កន្រ្តាក់មួយសប្ដាហ៍ទៀត
05, Jul 2023 , 8:00 am        
រូបភាព
ភ្លៀងជាច្រើនម៉ោង កាលពីថ្ងៃទី៣កក្កដា បានធ្វើឱ្យទឹកជនលិចតំបន់ខ្លះក្រុងភ្នំពេញ។
ភ្លៀងជាច្រើនម៉ោង កាលពីថ្ងៃទី៣កក្កដា បានធ្វើឱ្យទឹកជនលិចតំបន់ខ្លះក្រុងភ្នំពេញ។
ភ្នំពេញ៖ កម្ពុជា បន្តធ្លាក់ភ្លៀងដែលលាយឡំផ្គរ រន្ទះ និងខ្យល់កន្រ្តាក់មួយសប្ដាហ៍ទៀត ដោយសារឥទ្ធិពលពីជ្រលងសម្ពាធទាប គួបផ្សំនឹងខ្យល់មូសុងនិរតីក្នុងកម្រិតខ្សោយ។ នេះបើតាមជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៤ ខែកក្កដា។



តាមការព្យាករ​របស់​ក្រសួង​ធនធានទឹក កម្ពុជាបានរងឥទ្ធិពលពីជ្រលងសម្ពាធទាប គួបផ្សំនឹងខ្យល់មូសុងនិរតីក្នុងកម្រិតខ្សោយ ចាប់ពីថ្ងៃទី៥ដល់១១ខែកក្កដា។ លក្ខណៈបែបនេះនឹងធ្វើឱ្យ តំបន់ទំនាបកណ្តាល និងខ្ពង់រាប អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅតិចតួច និងមធ្យមដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
 
ដោយឡែក តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕
 
 

Tag:
 ធនធានទឹក
  ភ្លៀង
  ខ្យល់កន្រ្តាក់
  អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com