កីឡាអន្តរជាតិ
អន្តរជាតិ
កូរ៉េខាងត្បូង កោះហៅកីឡាការិនីកូនកាត់អាម៉េរិក វ័យ១៦ឆ្នាំ ជួយក្រុមនៅ World Cup 2023
05, Jul 2023 , 11:33 am        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិនារីកូរ៉េខាងត្បូង កោះហៅកីឡាការិនីកូនកាត់កូរ៉េខាងត្បូង-អាម៉េរិក Casey Phair ឱ្យចូលរួមក្រុមត្រៀមខ្លួនសម្រាប់ការប្រកួតព្រឹត្តិការណ៍ Women’s World Cup 2023 នៅក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់។



Phair វ័យ ១៦ឆ្នាំ ជាកូនកាត់ដែលមានឪពុកជាជនជាតិអាម៉េរិក និងម្តាយជនជាតិកូរ៉េខាងត្បូង ត្រូវបានកោះហៅឱ្យចូលរួមក្រុមដោយគ្មានការធ្វើតេស្តសមត្ថភាពអ្វីឡើយ ក្នុងចំណោមកីឡាការិនី ២២រូប។ Phair ក្លាយជាកីឡាការិនីកូនកាត់ដំបូងគេ ដែលត្រូវបានជ្រើសរើសចូលរួមក្រុមបាល់ទាត់នារីកូរ៉េខាងត្បូងសម្រាប់ World Cup 2023។
 


កីឡាការិនីវ័យក្មេង ដែលបានបង្កើតភាពភ្ញាក់ផ្អើលខ្លាំងនៅកម្រិតយុវជននារីសម្រាប់កម្រិតបាល់ទាត់នារីកូរ៉េខាងត្បូង នឹងត្រូវចូលរួមក្រុមជាមួយអតីតកីឡាការិនីក្រុម Chelsea ខ្សែបម្រើ Ji So-yun។ ក្រុមកូរ៉េខាងត្បូងនឹងត្រូវប្រកួតទល់ក្រុមជើងខ្លាំងតំបន់អឺរ៉ុប អាល្លឺម៉ង់, ម៉ារ៉ុក និងកូឡុំប៊ី ក្នុងពូល H។
 
ខណៈដែលកីឡាការិនី ​Phair ជាកីឡាការិនីវ័យក្មេងក្នុងក្រុមកូរ៉េខាងត្បូង ក៏ដូចកីឡាការិនីកូនកាត់ដំបូងដែលត្រូវបានកៅហៅចូលរួមក្រុម លោក Colin Bell ដែលជាគ្រូបង្វឹកនិយាយថាមានក្តីបារម្ភតិចតួចចំពោះការមើលថែលើកីឡាការិនីវ័យក្មេងអំឡុងការប្រកួត ក៏ដូចជាការបំពេញទម្រង់លេងល្អមួយទៅឱ្យនាង។
 
«ខ្ញុំដឹងថាវាគឺជាការបូកបញ្ចូលគ្នានូវកីឡាការិនីកូនកាត់សម្រាប់កូរ៉េខាងត្បូង ទាំងបុរស និងស្រ្តី វាបានបង្ហាញឱ្យឃើញដោយខ្លីថា គឺជាអ្វីដែលថ្មី។ ប៉ុន្តែអ្វីដែលខ្ញុំបារម្ភនោះគឺខាងនៅតែមានវ័យក្មេង ហើយតួនាទីរបស់ខ្ញុំគឺត្រូវការពារនាង ដូច្នេះនាងនឹងអាចទទួលបានអារម្មណ៍ និងបំពេញសមត្ថភាពល្អរបស់នាងពេលប្រកួត ហើយការជ្រើសរើសនាងចូលរួមក្រុម ព្រោះទម្រង់លេងល្អរបស់នាង នឹងនាំមកភាពល្អនៅក្នុងក្រុម។»។ លោក Bell ដែលជាគ្រូបង្វឹកបាននិយាយក្នុងសន្និសីទកាសែតក្នុងទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូងបែបនេះ។
ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាការិនីបាល់ទាត់កូរ៉េខាងត្បូងទាំង ២៣រូប៖
 
អ្នកចាំទី ៖ Ryu Ji-soo, Kim Jung-mi, Yoon Young-guel
ខ្សែការពារ ៖ Shim Seo-yeon, Lee Young-ju, Lim Seon-joo, Kim Hye-ri, Jang Sel-ji, Choo Hyo-joo, Hong Hye-ji
ខ្សែបម្រើ ៖ Kim Yun-ji, Jeon Eun-ha, Bae Ye-bin, Cho So-hyun, Lee Geum-min, Ji So-yun, Chun Ga-ram
ខ្សែប្រយុទ្ធ ៖ Kang Chae-rim, Son Hwa-yeon, Moon Mi-ra, Park Eun-sun, Choe Yu-ri, Casey Phair Yu-jin៕
 

Tag:
 Women’s World Cup 2023
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com