ជាតិ
មនុស្ស១០នាក់នៅរតនគិរី ស្លាប់ដោយសារពុលស្រា
05, Jul 2023 , 3:39 pm        
រូបភាព
លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ចុះសួរសុខទុក្ខជនរងគ្រោះក្នុងករណីពុលស្រា។ រូបភាព៖ ហ្វេសបុករបស់លោក
លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ចុះសួរសុខទុក្ខជនរងគ្រោះក្នុងករណីពុលស្រា។ រូបភាព៖ ហ្វេសបុករបស់លោក
ភ្នំពេញ៖ មនុស្ស១១នាក់ ដែលធ្វើការឱ្យក្រុមហ៊ុន«ហ័ង អាញ អណ្តូងមាស» ខេត្តរតនគិរី បានពុលស្រា ដែលបណ្ដាលឱ្យមានអ្នកស្លាប់រហូតដល់១០នាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣។



សេចក្ដីប្រកាសព័ត៌មានដដែល បានលើកឡើងថា អង្គភាពជំនាញសុខាភិបាល បានបង្ហាញលទ្ធផលថា  ការស្លាប់ជាបន្តបន្ទាប់របស់បុគ្គលិកក្រុមហ៊ុនមួយនេះ គឺដោយសារពុលស្រា ដែលគេដាក់លក់នៅក្បែរក្រុមហ៊ុន។
 
ក្រោយកើតហេតុ មន្ទីរការងារ និងមន្ទីរសុខាភិបាល បានចុះទៅស្រាវជ្រាវ ​និងណែនាំក្រុមហ៊ុនឱ្យចាត់វិធានការសុវត្ថិភាព និងសុខភាពការងារបន្ថែមជាបន្ទាន់ដើម្បីបង្ការហានិភ័យដល់កម្មករផ្សេងទៀត។ ជុំវិញរឿងនេះ មន្ទីរការងារ បានសហការជាមួយបេឡាជាតិសន្តិសុខសង្គម ធានាជួយដោះស្រាយ ទុក្ខលំបាករបស់កម្មករនិយោជិតដែលរងគ្រោះ និងក្រុមគ្រួសារទៅតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម៕
 
 
 

Tag:
 ពុលស្រា
  ស្រុកកូនមុំ
  រតនគិរី
© រក្សាសិទ្ធិដោយ thmeythmey.com