ជាតិ
សម្ដេច ហ៊ុន សែន៖ មរណភាពលោក កង កេង ជាការបាត់បង់ឥស្សរជន ដែលលះបង់គ្រប់កាលៈទេសៈចំពោះជាតិ
05, Jul 2023 , 3:59 pm        
រូបភាព
សម្ដេច ហ៊ុន សែន បានផ្ញើសាររំលែកទុក្ខចំពោះមរណភាពលោក កង កេង ដែលជាអតីតមន្ត្រីការបរទេស និងជាអតីតទីប្រឹក្សាសម្ដេច។ លោក កង កេង បានទទួលមរណៈភាពក្នុងជន្មាយុ៨៦ឆ្នាំ ដោយជរាភាពនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត នាព្រឹកថ្ងៃទី៥ ខែកក្កដា។



តាមរយៈសាររំលែកទុក្ខនេះ សម្ដេច ហ៊ុន សែន ចាត់ទុកមរណភាពលោក កង កេង គឺជាការបាត់បង់ឥស្សរជនមួយរូប ដែលបាន៊ូ លះបង់កម្លាំងកាយចិត្ត ធនធាន និងបញ្ញាស្មារតី បម្រើផលប្រយោជន៍ប្រទេសជាតិគ្រប់កាលៈទេសៈ។ ជាពិសេសបានរួមចំណែកយ៉ាងសកម្មជាមួយស្ថាប័ននីតិប្រតិបត្តិ ក្នុងគោលដៅបម្រើផលឧត្តមភាពប្រយោជន៍ជាតិ មាតុភូមិនាពេលកន្លងមក។
 
លោក កង កេង គឺជាអតីតមន្ត្រីការបរទេស នៅឆ្នាំ១៩៧៩។ លោក ក៏ជាអតីតជំនួយការផ្ទាល់ និងជាអ្នកបកប្រែជូនសម្ដេច ហ៊ុន សែន នៅគ្រាដែលសម្ដេច កាន់កិច្ចការងារជារដ្ឋមន្ត្រីក្រសួងការបរទេស នាអំឡុងទសវត្សរ៍ ១៩៨០ផងដែរ។ ក្រោយមកលោក កង កេង ក៏ត្រូវបានតែងតាំងជាទីប្រឹក្សារបស់សម្ដេច ហ៊ុន សែន មុនឈានដល់វ័យជរាពាធ និងមរណភាពនេះ។ នេះបើតាមលោក អាំង គឹមអៀង ដែលជាកូនធម៌របស់លោក កង កេង សរសេររៀបរាប់នៅលើហ្វេសប៊ុក នាថ្ងៃទី៥ កក្កដា៕
 

Tag:
 ហ៊ុន សែន
  នយោបាយ
  កង កេង
© រក្សាសិទ្ធិដោយ thmeythmey.com