ជាតិ
សេដ្ឋកិច្ច
៦ខែ គ្រឹះស្ថានអង្គរ រកចំណូលបានជាង១៧លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ
05, Jul 2023 , 7:59 pm        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ គ្រឹះស្ថានអង្គរ ទទួលបានចំណូលជាង ១៧លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេល៦ខែ នៃឆ្នាំ២០២៣។ ចំនួននេះ កើនឡើងជាង ៦ពាន់ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។



បើតាមសេចក្ដីប្រកាសរបស់គ្រឹះស្ថានអង្គរ រយៈពេល ៦ខែនេះ មានទេសចរសរុប ៣៨៥ ៧៦៩នាក់ បានទិញសំបុត្រចូលរមណីយដ្ឋានអង្គរ ដែលកើនជាង ៦ពាន់ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ដោយឡែក ក្នុងខែមិថុនា កន្លងទៅនេះ មានទេសចរ​ ៤១ ០១២នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ហើយចំណូលលក់សំបុត្រនោះមាន ១ ៨១១ ៥៨៩ដុល្លារ។
 
ក្រៅពីនេះ គ្រឹះស្ថានអង្គរ ក៏បានលក់សំបុត្រចូលទស្សនាតំបន់កោះកែរ បាន​ចំនួន ៩៥ ៥៣៥ដុល្លារ ដល់ទេសចរអន្តរជាតិចំនួន ៦ ៣៦៩នាក់ និងរកចំណូលពីការលក់សំបុត្រទូក នៅកំពង់ផែចុងឃ្លៀស បានចំនួន ២៩២ ៩៤០ ដុល្លារ ក្នុងរយៈពេល៦ខែនេះ។
 
តាមសេចក្ដីប្រកាសព័ត៌មានដដែល  ចំណូលពីការលក់សំបុត្រនេះ គ្រឹះស្ថានអង្គរ បានឧបត្ថម្ភទៅមូលនិធិគន្ធបុប្ផា មានចំនួន ៧៧១ ៥៣៨ដុល្លារ៕
 
 

Tag:
 គ្រឹះស្ថានអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com