កីឡាជាតិ
ជាតិ
AFF U19៖ ក្រុមនារីកម្ពុជា ឈ្នះឡាវ ២-១ នៅជំនួបបើកឆាក
05, Jul 2023 , 6:12 pm        
រូបភាព
ដោយ: ថ្មីៗ

ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ នារី យកឈ្នះឡាវ ២-១ ក្នុងជំនួបបើកឆាកពូល A នៅថ្ងៃទី៥ ខែកក្កដា នេះ ក្នុងព្រឹត្តិការណ៍ AFF U19 Women’s Championship 2023 ក្នុងប្រទេសឥណ្ឌូណេស៊ី។



បន្ទាប់ពីប្រកួតឡាវនៅកីឡដ្ឋាន Gelora Sriwijaya ក្រុមនារីកម្ពុជា នឹងត្រូវប៉ះក្រុមទីម័រខាងកើត នៅថ្ងៃទី៧ ខែកក្កដា ហើយត្រូវជួបជាមួយឥណ្ឌូណេស៊ី នៅថ្ងៃទី៩ ខែកក្កដា។ កម្ពុជា ស្ថិតក្នុងពូល A ជាមួយម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី ឡាវ និងទីម័រខាងកើត។

ឯពូល B មាន វៀតណាម, ម៉ាឡេស៊ី និង សិង្ហបុរី រីឯ ពូល C មានថៃ មីយ៉ាន់ម៉ា និងហ្វីលីពីន៕


Tag:
 AFF U19
© រក្សាសិទ្ធិដោយ thmeythmey.com